ព័ត៌មានជាតិ
អាជ្ញាធរនឹងអនុវត្តផ្លូវច្បាប់ ចំពោះពលរដ្ឋបំពានចិញ្ចើមផ្លូវចោមចៅ និង មហាវិថីឈ្នះឈ្នះ
ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវចោមចៅ ក៏ដូចជានៅតាមបណ្តោយ មហាវិថី ឈ្នះឈ្នះ សូមធ្វើការរុះរើសម្ភារៈផ្ទាល់ខ្លួនដែលរំលោភលើផ្លូវចេញជាបន្ទាន់។ ប្រសិនបើមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យនឹងអនុវត្តផ្លូវច្បាប់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដើម្បីឱ្យមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មរោងចក្រ-សហគ្រាស និងម្ចាស់ ផែស្ងួត នៅតាមបណ្តោយផ្លូវចោមចៅ (ផ្លូវវ៉េងស្រេង) ស្ថិតនៅសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជា នៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់តាំងទំនិញ របស់របរ សំម្ភារៈផ្សេងៗ និងតសំយ៉ាប ព្រមទាំងការចតយានយន្តគ្រប់ប្រភេទប្រកបរបរលើចិញ្ចើមផ្លូវសាធារណៈ សូម៖

១. ចំពោះសំណង់ហ្វែមដែក ការតសំយ៉ាប និងការចតយានយន្តរំលោភលើចិញ្ចើមផ្លូវសាធារណៈ៖ ម្ចាស់ទីតាំងត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ចប់ការចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំង របស់របរ សម្ភារៈផ្សេងៗ។
២. ចំពោះទីតាំងអាជីវកស្របច្បាប់ ដែលមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ ត្រូវអនុវត្ត៖ ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតជាច់ខាត ចំពោះការចតមធ្យោបាយគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។ នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច។ រាល់កាកសំណល់ផ្សេងៗត្រូវច្រកថង់ឱ្យជិត ឬ វេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។ មិនត្រូវបញ្ចេញសំរាម ឬ លាងរថយន្ត ម៉ូតូ ឬសម្ភារៈផ្សេងៗបង្ហូរមកលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈឡើយ។

សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជួនំដំណឹងនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅ លើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក/លោកសី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូសមិនស្តាប់ការណែនាំ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


