ព័ត៌មានជាតិ
លោក ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំ CICA លើកទី៦ នៅថ្ងៃទី១២ ខែតុលា នេះ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស។
ការចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្រោមក្រោមមូលបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី ក្នុងតថភាពថ្មី នៃពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត”។

បើតាមក្រសួការបរទេស កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកចូលរួមទាំងអស់ផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ CICA ជាពិសេសការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
នៅក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការរបស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកអាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ លោកក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា របស់ប្រមុខការទូតកម្ពុជា នៅក្នុងកិច្ចប្រជុំខាងលើនេះ បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


