ព័ត៌មានជាតិ
ប្រមូលជនអនាថា និងជនញៀនថ្នាំទាំង១១សង្កាត់ បាន៣៥នាក់ រកឃើញវិជ្ជមានម្នាក់
ដើម្បីបោសសម្អាតនៅក្រុមជនអនាថា ជាពិសេសជនហិតកាវញៀនថ្នាំ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យសង្កាត់ទាំង១១ សហការគ្នាចុះប្រមូលក្រុមទាំងនោះ ដោយឃាត់ខ្លួនបានចំនួន៣៥ នាក់ ហៅគ្រូពេទ្យមកតេស្តរកជំងឺកូវីដឃើញម្នាក់វិជ្ជមាន។
ការចាប់ប្រមូលក្រុមជនអនាថា និងជនញៀនថ្នាំទាំងនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។


គួរបញ្ជាក់ផងដែរថា ក្រុមជនអនាថា និងជនញៀនថ្នាំទាំង៣៥នាក់ ដែលត្រូវបានកម្លាំងអាជ្ញាធរសង្កាត់១១ក្នុងខណ្ឌដូនពេញចាប់ប្រមូលនោះ គឺត្រូវបានក្រុមគ្រូពេទ្យតេស្តរកជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយរកឃើញស្ត្រីម្នាក់ក្នុងចំណោមគ្នា៣៥នាក់នោះវិជ្ជមាន ហើយក៏ត្រូវបានបញ្ជូនទៅព្យាបាលផងដែរ។ ចំណែកអ្នកដែលមិនវិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំកែប្រែបន្ត៕


អត្ថបទ៖ រស្មី
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់



