ព័ត៌មានជាតិ
ឧត្តរមានជ័យរកឃើញពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន៣៨នាក់
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា គិតរហូតមកដល់ត្រឹមព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាលទ្ធផលបឋមបានរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី២៨វិច្ឆិកា មានចំនួន៣៨នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនៅពន្ធនាគារខេត្តឧត្តរមានជ័យ មានចំនួន២៦នាក់ ស្រី៦នាក់ ដែលបានប៉ះពាល់ផ្ទាល់និងប៉ះពាល់ដោយប្រយោលជាមួយអគ្គនាយពន្ធធានាគារកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបន្ទាយមានជ័យនោះ។

ក្នុងការចុះពិនិត្យធ្វើសំណាករកជំងឺកូវីដ១៩ ជាមួយនឹងអ្នកបានពាក់ព័ន្ធនាពេលនោះដែរ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងទៀតថា ក្នុងនោះអ្នកដែលប៉ះពាល់ផ្ទាល់នឹងប៉ះពាល់ដោយប្រយោលមានចំនួន៣៨នាក់ ដែលត្រូវធ្វើចត្តាឡីសក័ នឹងយកសំណាកទៅពិនិត្យមើលសម្រាប់អ្នកខេត្តឧត្តរមានជ័យ។


លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្តថា ពាក់ព័ន្ធនឹងស្ថានភាពព្រឹត្តិការ២៨វិច្ឆិកានេះ ដែលមានអ្នកពាក់ព័ន្ធនឹងប៉ះពាល់ផ្ទាល់ដោយប្រយោលនោះ លោកវេជ្ជបណ្ឌិត សូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ស្ថាប័នរដ្ឋ ឯកជន នឹងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងអស់ ត្រូវមានវិធានការរក្សាអនាម័យដោយការ ពាក់ម៉ាស ការពារឲ្យបានគ្រប់ៗគ្នាប្រសិនបើពលរដ្ឋណាមានមន្ទិលសង្ស័យនោះ ត្រូវប្រញាប់មកពិនិត្យធ្វើចត្តាឡីសក័ភ្លាមៗ ដែលមានទីតាំងនៅផ្ទះសំណាក់ឧត្តមរដ្ឋា ចត្តាឡីសក័ នៅមន្ទីរពេទ្យបង្អែកខេត្ត នឹងចត្តាឡីសក័នៅពន្ធធានាគារខេត្ត ទីតាំងទាំងអស់នេះ គឺមានមន្ត្រីយើងនៅប្រចាំការគ្រប់ពេល ផងដែរ។ យ៉ាងណាមិញជាពិសេសនោះ នៅក្នុងកាលៈទេសៈបែបនេះ សូមប្រជាពលរដ្ឋកុំឲ្យដើរចេញក្រៅផ្ទះបើមិនមានការចាំបាច់នោះទេក្នុងរយៈពេលនេះ៕



អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ អ្នកប៉ះពាល់ផ្ទាល់ទាំង ០៨ នាក់នៅព្រៃឈរ ត្រូវទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងកំពង់ចាម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


