ព័ត៌មានជាតិ
លោក ផែង វណ្ណៈ ៖ សៀវ សុផល និង ខ្ញុង ឃុបឃិតគ្នារៀបចំគម្រោងបោកប្រាស់ប្រជាជន
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាង ខ្ញុង បានចេញមុខបកស្រាយនូវរឿងរ៉ាវដែលគេរិះគន់ថា ការទម្លាយជំពាក់បំណុលគេជាងកន្លះលានដុល្លារជាឆាកល្ខោនរៀបចំសម្តែង និងគម្រោងបោកប្រាស់មហាជន ដោយនាងបញ្ជាក់ថា នាងគ្មានគំណិតអវិជ្ជមាន ឬកុហកបែបនេះទេ។

ថ្វីត្បិតមានការចេញមុខបកស្រាយពីតារាស្រីអ្នកនាង ខ្ញុង យ៉ាងណាក្តី ប៉ុន្តែមកទល់ពេលនេះ បញ្ហារបស់ ខ្ញុង នៅតែប្រធានបទក្តៅនៃការជជែកវែកញែករបស់មហាជន និងអ្នកគាំទ្រនៅលើបណ្តាយសង្គមហ្វេសប៊ុកមួយចំនួនដដែល។
ជាក់ស្តែងបើតាមការកត់សម្គាល់ គេសង្កេតឃើញមានទស្សនិកជនមួយចំនួន នៅតែបង្ហាញការអាណិតអាសូរ និងខ្លះទៀតលើកទឹកចិត្តចំពោះ ខ្ញុង ខណ:មួយចំនួនទៀត ក៏បានរិះគន់និងមិនព្រមជឿលើការបកស្រាយរបស់តារាកំប្លែងអ្នកនាង ខ្ញុង ទេ។

តួយ៉ាងបើចាប់អារម្មណ៍ទៅលើនៅលើទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណ: ដែលគេស្គាល់គ្រប់ថា ជាអ្នកព័ត៌មានមួយរូបបានបញ្ចេញទស្សន:ថា សៀវ សុផល និងខ្ញុង ឃុបឃិតគ្នារៀបចំគម្រោងបោកប្រាស់ប្រជាជន។
យោងតាមការបង្ហោះរបស់លោក ផែង វណ្ណ: នារសៀលថ្ងៃ២០ ខែតុលានេះ បានលើកឡើងថា លោកសៀវ សុផល និងនាងខ្ញុង ឃុបឃិតគ្នារៀបចំគម្រោងបោកប្រាស់ប្រជាជនអ្នកជួយនាង ខ្ញុង រួមទាំងស្រីអូនផង សុទ្ធតែជាជនរងគ្រោះទាំងអស់។ ដោយឡែកលោកក៏បានបញ្ជាក់ដោយខ្លីថា យប់នេះលោកនឹងLiveនិយាយអំពីរឿងនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


