ព័ត៌មានជាតិ
ជ្រូកកណ្ដុរ កំពុងពេញនិយម មានដឹងទេតម្លៃពេលនៅរស់ប៉ុន្មាន និងពេលខ្វៃរួចតម្លៃប៉ុន្មាន
ជ្រូកកណ្តុរ ឬហៅថា ជ្រូកព្រៃ ឬជ្រូកកូនកាត់ ដែលមានរូបរាងតូចៗមិនធំជាងជ្រូកស្រុកនោះទេ តែវាមានមេពូជខ្លះមានទម្ងន់ដល់រហូត៧០គីឡូក្រាម និងជាជ្រូកដែលកំពុងពេញនិយមអ្នកទទួលទានដែលលាន់មាត់ថា មានរសជាតិឆ្ងាញ់ពេលបានចម្អិនទៅជាជ្រូកខ្វៃ។

តាមរយៈផ្តល់បទសម្ភាសពីលោក បញ្ញា ដែលជាអ្នកបង្កាត់ពូជជ្រូកកណ្តុរនេះដែលធ្វើការនាំចូលពីថៃ និងជាអ្នកស្តុកដោយការចិញ្ចឹមតែជ្រូកកណ្តុរកូនកាត់មួយនេះឋិតនៅក្នុងស្រុកសំពៅឡូន ខេត្តបាត់ដំបង បានឱ្យដឹងថា ជ្រូកកណ្តុរកូនកាត់នេះបើធ្វើការនាំចូលកូនមកចិញ្ចឹមក្នុងស្រុកខ្មែរយើងកម្របានរស់ណាស់ភាគច្រើនអ្នករកស៊ីច្រើនតែយកមេពូជមកបង្កាត់ក្នុងស្រុកពេលបានកូនទើបអាចរស់បានដូចជាកន្លែងស្តង់របស់លោក បញ្ញា បានធ្វើការទិញមេពូជជ្រូកកណ្តុរនេះមកបង្កាត់ពូជក្នុងស្រុកលុះដល់ពេលមេពូជបង្កាត់ពូជកើតកូនបានមានអតិថិជនខ្លះដែលចង់ចិញ្ចឹមមកទិញផ្ទាល់ដល់ស្តង់តែម្តង ដោយសារកន្លែងលោកមិនទិញកូនមកលក់ផ្ទាល់នោះទេ។
ជ្រូកកណ្តុរ ឬជ្រូកព្រៃកូនកាត់ក្នុងការចិញ្ចឹមនេះចំណីវាមានបបរលាយជាមួយកន្ទក់ ឬបន្លែចម្រុះវាស៊ីដូចជាជ្រូកស្រុកដែរ តែពូជជ្រូកនេះពូកែស៊ូទ្រាំឈ្នះ និងជំងឺ។ ស្តង់របស់លោក បញ្ញា លក់ចេញកូនជ្រូកកណ្តុរមួយក្បាលថ្លៃចាប់ពី២០ម៉ឺនរៀលទៅ២៧ម៉ឺនរៀល។

កន្លងមកពេលសែនក្បាលទឹកជ្រូកកណ្តុរនេះធ្លាប់បានបង្ហាញឱ្យអ្នកទទួលទានភាគច្រើនបានស្គាល់តាមរយៈការខ្វៃជ្រូកហើយលក់ចេញបានថ្លៃជាងជ្រូកស្រុកទៅទៀត។ លោក បញ្ញា បានបញ្ជាក់ថា ជ្រូកខ្វៃក្នុងស្រុកដែលមានទម្ងន់ជិត៥គីឡូក្រាមមានតម្លៃលក់ចេញជាង២០០ដុល្លារ ហើយបើប្រៀបធៀបទៅនឹងជ្រូកកណ្តុរខ្វៃក៏មានតម្លៃប្រហាក់ប្រហែលគ្នា ឬខ្ពស់ជាងនេះក៏មាន អាស្រ័យដោយសារមានតម្រូវការច្រើន។ លោក បញ្ញា ថា នៅពេលដែលផ្អើលនាំគ្នាទទួលទានជ្រូកកណ្តុរនេះ ក៏មានលេចចេញនៅប្រភេទជ្រូកកណ្តុរនេះតាមរយៈការខ្វៃជ្រូកនេះដូចគ្នា តែវាមានកន្ទុយខ្លីទៅវិញដោយឡែកជ្រូកកណ្តុរពិតប្រាកដវាមានកន្ទុយវែងហើយមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។

បច្ចុប្បន្នមួយរយៈខ្លីនេះ ជ្រូកកណ្តុរមាននៅតាមបណ្តាខេត្តរតនៈគិរី មណ្ឌលគិរី កណ្តាល បាត់ដំបង ទើបតែនាំគ្នាផ្អើលចិញ្ចឹមប៉ុណ្ណោះ ដោយមើលឃើញថា ការចិញ្ចឹមជ្រូកកណ្តុរព្រៃនេះ មានភាពងាយស្រួលជាងទាំងពេលវេលា និងមានតម្លៃខ្ពស់ជាងជ្រូកក្នុងស្រុកលើទីផ្សារផងដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


