Connect with us

ព័ត៌មានជាតិ

របរចិញ្ចឹមជ្រូកកណ្ដុរធ្វើឲ្យគ្រួសារមួយនៅក្រុងបានលុងរកចំណូលបានគួរសម

បានផុស

នៅ

ពលរដ្ឋ១គ្រួសារបានបង្វែរពីធ្វើកម្មករជៀរជ័រកៅស៊ូ មកប្រកបរបរចិញ្ចិមជ្រូកកណ្ដុរ អាចរកប្រាក់ចំណូលបានគួរសមសម្រាប់ផ្គង់ជីវភាពគ្រួសារ ខណៈជ្រូកកណ្ដុរកំពុងមានតម្រូវការលើទីផ្សារខ្ពស់ ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃថ្លៃនៅពេលបុណ្យចូលឆ្នាំចិន-វៀតណាម និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លំ អង អាយុ៦២ឆ្នាំ ជនជាតិខ្មែរ និងមានប្រពន្ធឈ្មោះ យាយ លី អាយុជិត៦០ឆ្នាំ រស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង បានឲ្យដឹងនៅថ្ងៃទី៩កុម្ភ: ថា គាត់មានសមាជិកក្នុងគ្រួសារចំនួន៥នាក់ គាត់មានមុខរបរកម្មករជៀរជ័រកៅស៊ូនៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូក្នុងសង្កាត់កាចាញ នាអំឡុងឆ្នាំ១៩៩៣ ប៉ុន្តែកាលនោះរកចំណូលដូចមិនទៅមុខ ខ្វះមុខ ខ្វះក្រោយ ទើបគាត់ពីរនាក់ប្តីប្រពន្ធផ្លាស់ប្ដូរមុខរបរងាកមកចាប់មុខរបរចិញ្ចឹមជ្រូកកណ្ដុរវិញ ដោយមុខរបរមួយនេះ វាងាយស្រួលចិញ្ចឹម និងបានផលគូរសម។

លោក លំ អង បន្ថែមថា គាត់បានបង្កើតមុខរបរនេះឡើងរយ:ពេល៣ឆ្នាំមកហើយ ហើយក៏មិនពិបាកចិញ្ចឹម និងថែទាំនោះទេ ដោយធ្វើទ្រុងហើយយកមេជ្រូក១ក្បាលដាក់ដាច់ដោយឡែកពីគ្នា(ទ្រុង៦)ដល់ពេលមេជ្រូករកឈ្មោល គាត់បានយកបាមកបង្កាត់នៅក្នុងទ្រុងរយៈពេល ២-៣ថ្ងៃ ទើបយកបារនោះចេញវិញ។ បន្ទាប់ពីមេជ្រូកទាំង៦ក្បាលបានទម្លាក់បង្កើតកូនក្នុងមួយឆ្នាំពីរដង ក្នុងម្តងបានកូនប្រមាណពី៥០ ទៅ៦០ក្បាល ដោយគាត់ឃើញកូនជ្រូកច្រើនដូច្នេះ គាត់មានការសប្បាយចិត្តជាខ្លាំង និងមានកម្លាំងចិត្តបន្តទៅមុខទៀត។

បើតាមលោក លំ អង នៅពេលដែលកូនជ្រូកមាអាយុចាប់ពី១ខែទៅដល់១ខែកន្លះ ឈ្មួញកណ្តាលមកចូលទិញកូនជ្រូកដល់ផ្ទះ ហើយក៏បានកម្មង់កូនជ្រូកទុកឲ្យគេថែតទៀត ខណៈថ្ងៃខ្លះមិនមានកូនជ្រូកលក់ឲ្យគេដោយសារមេជ្រូកកើតកូនមិនទាន់។ លោកបញ្ជាក់ថា តម្រូវការរបស់ឈ្មួញគេត្រូវការតែកូនជ្រូកអាយុចាប់ពី ១ខែ ទៅដល់១ខែកន្លះប៉ុណ្ណោះ ព្រោះបើធំពេកសាច់មិនបានផុយឆ្ងាញ់ល្អ។

គាត់បានបន្តទៀតថា បើមិនមានបុណ្យទាន ឬក៏កម្មវិធីផ្សេងៗនោះទេ កូនជ្រូកក្នុង១ក្បាលគាត់លក់បានតម្លៃ ១៥ម៉ឺនរៀល ហើយបើមានកម្មវិធីបុណ្យចូលឆ្នាំចិន-វៀតណាមវិញនោះ លក់បានតម្លៃថ្លៃគ្រាន់បើ ចាប់ពី១ក្បាលតម្លៃ ២០ម៉ឺនរៀល ទៅដល់៣០ម៉ឺនរៀល ក្នុងនោះគាត់រកចំណូលបាននៅក្នុងមួយឆ្នាំៗលក់បាន១០លានរៀល។
ហើយគាត់ក៏បានកាក់កបជាងមុន ដោយគាត់ចាប់មុខរបរចិញ្ចឹមជ្រូកកណ្តុរមួយនេះត្រូវមកដល់ពេលបច្ចុប្បន្ននេះ។

ដោយឡែកនៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរវិញ គឺតម្លៃជ្រូកកណ្តុរបានធ្លាក់ចុះបន្តិចនៅសល់ត្រឹម១៨ម៉ឺនរៀល(ក្នុងកូនជ្រូក១ក្បាល)ក្រៅពីចូលឆ្នាំចិន-វៀតណាម ឬចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនមានម៉ូយចូលមកកម្មង់ទិញនោះឡើយ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

កីឡា៥ នាទីutes មុន

​នេះ​ក្រុម​​លំដាប់​កំពូល ៤​ ​​ត្រូវ ប៉ះ កម្ពុជា​ក្នុង​ពាន SEA V. League ឆ្នាំ​២០២៥

សន្តិសុខសង្គម១៥ នាទីutes មុន

ពលរដ្ឋនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ស្នើអាជ្ញាធរស្ដារប្រព័ន្ធលូ ខណៈទឹកស្អុយ​ហៀរ​លើដងផ្លូវរំខានការរស់នៅ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលាន​ដុល្លារ ឆ្នាំមុន​

Sokha Hotels

ព័ត៌មានពេញនិយម