ព័ត៌មានជាតិ
កសិករមួយចំនួននៅខេត្តត្បូងឃ្មុំ ពង្រីករបរចិញ្ចឹមជ្រូកព្រៃ
បន្ទាប់ពីរបរចិញ្ចឹមមាន់ កសិករភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានពង្រីកការចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ព្រោះការចិញ្ចឹមជ្រូកព្រៃស្រួលចិញ្ចឹមជាងជ្រូកស្រុក ដោយវាស៊ីចំណីមិនរើស ធន់នឹងអាកាសធាតុ ការបន្តពូជតាមបែបធម្មជាតិតែម្តង និងងាយស្រួលលក់ ជាដើម។

អ្នកស្រី ពុត សុខជា អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពីមុខរបរចិញ្ចឹមមាន់ដ៏មមាញឹក គ្រួសារគាត់បានជ្រើសរើសការចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ដើម្បីបន្ថែមចំណូលសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើរឡើង។
ជ្រូកព្រៃពូជយកមកពីខេត្តរតនគីរី អាចចិញ្ចឹមផ្សំក្នុងស្រុកបាន សព្វថ្ងៃមានចំនួន៤០ក្បាល ក្រៅពីនោះជ្រូកសាច់ទាំងអស់។ អ្នកស្រី ពុត សុខជា ប្រាប់ថា ជ្រូកព្រៃវាស៊ីមិនរើសទេ ស៊ីតាមបែបធម្មជាតិ ស្លឹកឈើ ស្មៅ មើមដំឡូង កន្ទក់ បាយ ជាដើម។

តម្លៃកូនជ្រូកមួយក្បាលអាចបាន ៣៥ ម៉ឺន ទៅ ៤០ ម៉ឺនរៀល ខណៈគេពេញនិយមទទួលទាន ព្រោះជ្រូកព្រៃសម្បូរសាច់គ្មានខ្លាញ់ទេ ស្បែកក្រាស អាចយកទៅខ្វៃ ដុត អាំង ឆា។ លោកស្រីប្រាប់ថា ក្នុងរយៈពេល ១ឆ្នាំអាចលក់បាន ៣ ដង ទទួលបានប្រាក់ចំណូលសមរម្យ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំ កសិករចិញ្ចឹមជ្រូកព្រៃមានចំនួន ៣ ន្លែង ក្នុងស្រុកត្បូងឃ្មុំមាន២កន្លែង និងស្រុកអូររាំងឪ១កន្លែង សរុបជ្រូកទាំងអស់មានចំនួន៥០០ក្បាល៕


អត្ថបទ៖ សាន វីឡែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


