ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ
ជនសង្ស័យ៣នាក់ ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ោយប៉ែតបង្ក្រាបបាន។
នគរបាលជំនាញបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែត ធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន អ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិច ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។


នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីបង្ក្រាបជនជាតិឈ្មោះ SUCHAT WANSUWONG កម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក.០១) និងកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំលោកឧត្តមសេនីយ៍ត្រី អ៊ួង អមរ៉ា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ បានចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន នៅចំណុចមុខផ្ទះគ្មានលេខ បុរី អចលនទ្រព្យអង្គរ ស្ថិតក្នុងភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច, ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់, កូនជញ្ជីងថ្លឹងថ្នាំចំនួន១ និងថង់សម្រាប់ច្រកមួយចំនួន។ ដកហូតសម្ភារៈបាន រថយន្តចំនួន ១គ្រឿង ស្លាកលេខ 2AX-7997, ទូរស័ព្ទដៃចំនួន ៦គ្រឿង, ប្រាក់ថៃចំនួន ២៦,៣៥០បាត, ប្រាក់ខ្មែរ៧,៨០០,០០០រៀល, ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ, លោហធាតុពណ៌លឿងទុំ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែក២,ខ្សែក៣ខ្សែ), ប័ណ្ណសម្គាល់រថយន្តចំនួន០៣សន្លឹក (2AX-7997 ;2B-7778; 2M7875), កាតគ្រីម៉ូតូចំនួន០១, កូនសោ ១ចង្កោម។
បន្ទាប់មកនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តឆែកឆេរ នៅផ្ទះឈ្មោះ លាង ម៉ាប់ ហៅទូចមួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតមាន ទូដែកចំនួនពីរ(មិនទាន់បើក), ប្រាក់ខ្មែរ ចំនួន១៥៥,០០០រៀល, ប្រាក់ថៃចំនួន ២០,០០០បាត, សៀវភៅកំណត់ហេតុចំនួន ៥ក្បាល, អាជ្ញាប័ណ្ណសម្គាល់ភ្នាក់ងារវីងចំនួន ១សន្លឹក។ ជនសង្ស័យទាំង៣នាក់នេះ ក្រោយពីធ្វើកំណត់ហេតុហើយនិងបញ្ជូនទៅតុលានៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដើម្បីដាក់ទោសទៅតាមច្បាប់៕


អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ