Connect with us

ព័ត៌មានជាតិ

សោកនាដកម្ម បែកកង់រថយន្តក្រឡាប់ចូលប្រឡាយ ស្លាប់មនុស្ស ៧ នាក់នៅកំពត

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅម៉ោង២និង៤៥រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តរបស់រងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម