Connect with us

ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ផ្ដល់របបគោលនយោបាយ រយៈពេល៩ខែក្នុងឆ្នាំ២០២១

បានផុស

នៅ

គ្រួសារ​អតីតយុទ្ធជន​ ជនពិការ​ កុមារកំព្រា​ ជន​ចាស់ជរា​គ្មាន​ទីពឹង​ អតីតមន្ត្រី​រាជការ​ចូល​និវត្តន៍​កន្លងម ក​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​និង​ផ្ដល់​របប​គោលនយោបាយ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ជាប្រចាំ​ ពីព្រោះ​អតីតយុទ្ធជន​មន្ត្រី​ចូលនិវត្តន៍​ និង​ជនពិការ​មួយចំនួន​កន្លងមក ​បាន​ចូលរួម​យ៉ាង​ធំធេង​ ក្នុងការ​ការពារ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មន្ទីរសង្គមកិច្ចបានផ្ដល់សេវាជូនអតីតយុទ្ធជន និងមន្ត្រីរាជការចូលនិវត្តន៍ ដោយបានបើកប្រាក់គោលនយោបាយបានទៀងទាត់ពេលវេលាជូនពួកគាត់បានទាំងអស់។ ហើយ​នៅក្នុង​ដំណាក់កាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា​បានទទួល​ជំនួយ​ពី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​រួមមាន អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​បាន​មួយចំនួនទៀត សម្រាប់​ផ្ដល់ជូន​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធ្វើ​ចំណាកស្រុក និង​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ក៏ដូចជា​ប្រទេស​វៀតណាម ហើយ​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ផងដែរ​។​

ជាមួយគ្នានេះ​ចំពោះ​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​ក៏បានផ្ដល់​ប្រាក់ឧបត្ថម្ភ​តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ប្រមាណ ៦២៩​លាន​រៀល និង​បាន​ប្រាក់ឧបត្ថម្ភ​ដល់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​១១៥ គ្រួសារ​។​

សូមបញ្ជាក់​បន្ថែមថា ចាប់តាំងពី​ក្រោយ​ថ្ងៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ មក​អតីតយុទ្ធជន​និង​អតីតមន្ត្រី​រាជការ​ចូល​និវត្តន៍​ក៏មាន​ការឆ្លង​ជំងឺកូវីដ-១៩ ហើយ​រដ្ឋបាល​ខេត្តស្វាយរៀង និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​គាត់​បាន​យកចិត្តទុកដាក់​ធ្វើការ​ដោះស្រាយ​ជូន​ពួកគាត់​បាន​មួយចំនួន​ហើយ​ដែរ​៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម