Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ អបអរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង

បានផុស

នៅ

អគ្គកុងស៊ុលស្ថានទូតវៀតណាម ប្រចាំខេត្តព្រះសីហនុលោក វ៉ូ ង៉ុកលី បានសម្ដែងការអបអរសាទរ ដែលក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បង ទទួលទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ។

លោក វ៉ូ ង៉ុកលី បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសំណេះសំណាល ជាមួយលោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ និងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១។

អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានធ្វើការកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជា បានទទួលសមិទ្ធផល និងភាពជោគជ័យថ្មីៗ ជាច្រើន ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ លោកអគ្គកុងស៊ុលវៀតណាម បានប្ដេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែពង្រឹងពង្រីកឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩រាតត្បាត មិនទាន់បញ្ចប់យ៉ាងណាក៏ដោយ។ ​លោកក៏បានជូនពរលោកអភិបាលខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទទួលបានជោគ ជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម