ព័ត៌មានជាតិ
ឯកឧត្តមជាម យៀប ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ?
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើសំណើរដាក់បេក្ខជនអនុប្រធានរដ្ឋសភាជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២២ ខែវិច្ឆិកា ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត។
ទោះបីជាយ៉ាងណា មកដល់ពេលនេះ នៅតែមានចម្ងល់មួយចំនួនទាក់ទងបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញិល ដោយសារតែព័ត៌មាននេះ នៅមិនទាន់មានប្រភពផ្លូវការណាមួយបង្ហើបនៅឡើយ។ លោក ឡេង ប៉េងឡុង បានប្រាប់កម្ពុជាថ្មីថា លោកមិនទាន់អាចបង្ហើបបានទេ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ឥឡូវខ្ញុំមិនទាន់ចង់បញ្ចេញទេ ពីព្រោះប្រជុំរដ្ឋសភា ប្រជុំថ្ងៃទី២៥ នោះទេ ហើយប្រជុំអចិន្ត្រៃថ្ងៃទី២២ (ខែវិច្ឆិកា) “។

នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកានេះ មានប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋសភាម្នាក់បានបង្ហើបថា បេក្ខភាពអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញិល គឺឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ហើយបេក្ខភាពនេះ ត្រូវបានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ។
ទាក់ទងព័ត៌មាននេះ កម្ពុជាថ្មីមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អតីតអនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋាន ដែលស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


