Connect with us

ព័ត៌មានជាតិ

តម្លៃ​ស្រូវ​ឆ្នាំ​២០២១ ប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា ក្នុង​ខេត្តរតនគិរី សម្រេចបាន​ប្រមាណ​ជាង​៧០%

បានផុស

នៅ

រតនគិរី ៖ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ ឆ្នាំ​២០២១ ប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ការ​ប្រមូល​ផល​ស្រូវ រដូវវស្សា ក្នុង​ខេត្តរតនគិរី​សម្រេចបាន​ប្រមាណ​ជាង​៧០%​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តរតនគិរី រូប​នេះ គឺ​ក្នុង​ឱកាសលោក​អញ្ជើញ​ចុះ​ស្វែងយល់ ពី​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​របស់​កសិក​រ​នៅ​ភូមិ​ម៉ុ​យ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោក​បន្ត​ថា នៅ​ទូទាំង​ខេត្ត​រតនគិរី​នៅ​រដូវវស្សា ឆ្នាំ​២០២១​នេះ ខេត្ត​មាន​ដាំ​ដុះ​ស្រូវ​ស្រែ និង​ចំការ​ប្រមាណ​ជាង​៣​ម៉ឺន​ហិកតា ក្នុង​នោះ​ស្រូវ​ចំការ ជាង​១​ម៉ឺន​ហិកតា​ ដែល​មកដល់​បច្ចុប្បន្ននេះ ការ​ប្រមូល​ផល​បាន​ជាង​៧០% ហើយ​ទិន្នផល​ជា​មធ្យម បាន​ជាង​២​តោន ក្នុង​១​ហិកតា ដូច្នេះ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​មាន​ប្រមាណ​៦​ម៉ឺន​តោន ដែល​អាច​ផ្គត់​ផ្គង​ទីផ្សារ​ក្នុង​ខេត្ត​បាន​គ្រប់គ្រាន់ និង​ឈាន​ដល់​ការនាំចេញ​ថែម​ទៀត​ផង​។ ចំណែក​តម្លៃ​ស្រូវ​គឺ​ក្នុង​១​គីឡូក្រាម ១,១០០​រៀល ទៅ​១,២០០​រៀល បើ​ប្រៀបធៀប​ឆ្នាំទៅ​តម្លៃ​មានការ​កើន​ឡើង​បន្តិច​។


លោក​ប្រធាន​មន្ទីរ​បន្ត​ថា ​បច្ចុប្បន្ន​មានការ​រីកចម្រើន​ជា​មួយនឹង​ការកំណត់ នូវ​គោលនយោបាយ​កសិកម្ម​ច្បាស់លាស់ ប្រែ​ក្លា​យជា​វិស័យ នាំមុខ​មួយ ផ្តល់​ថាមពល​បន្ថែម ដល់​កំណើន​សេដ្ឋកិច្ច និង​រួមវិភាគទាន​យ៉ាង​សំខាន់ ដល់​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ខេត្តរតនគិរី ពិសេស​កសិករ ក្នុងការ​បញ្ចូល នូវ​បច្ចេកវិទ្យា​ថ្មី នៃ​ការដាំដុះ ការជ្រើសរើស និង​ប្រើប្រាស់​ពូជ ការងារ ក្សេត្រសាស្ត្រ និង​ការប្រើប្រាស់​ជីធម្មជាតិ​។

លោក ចាង ជឺ​យាន ជា​កសិករ​១​រូប​នៅ​ភូមិ ម៉ុ​យ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដែល​បាន​ដាំ​ដុះ​ស្រូវ​លើ​ផ្ទៃដី​ប្រមាណ ២៥៧​ហិកតា បាន​រៀបរាប់​ដោយ​ក្តី​សប្បាយ​រីករាយ​ថា​ផល​ស្រូវ​របស់លោក​ឆ្នាំនេះ​បានល្អ​ប្រសើរ​ដោយសារ​អំណោយ​ទឹកភ្លៀង​គ្រប់គ្រាន់​។

​លោក​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុងនោះ​វិស័យ​កសិកម្ម ក៏មាន​ការវិវឌ្ឍ​ទៅតាម​ហ្នឹង​ដែរ ពោលគឺ​បច្ចុប្បន្ន​ប្រជាកសិករ​បាន​ប្រកប​របរ​កសិកម្ម​តាមបែប​ទំនើប​ស្ទើរ​គ្រប់ៗ​គ្រួសារ​អស់ហើយ​ជាក់ស្តែង​ក្នុង​ផ្ទៃដី​ស្រែ​២៧៥​របស់លោក គឺ​ប្រើប្រាស់​ឧបករណ៍​ទំនើប​ទាំងអស់​ក្នុង​ការផលិត​។​ហើយ​គិត​ជា​មធ្យម​ក្នុង​ផ្ទៃដី​ស្រែ​ចំនួន​២៥៧​ហិកតា​នេះ លោក​ប្រមូល​ផល​ស្រូវ​បាន​ចំនួន​ពី​៥៥០ ទៅ​៦០០​តោន ក្នុង​មួយឆ្នាំ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ផ្ទៃដី​បង្កបង្កើនផល​ក្នុង​ខេត្តរតនគិរី ពី​១​ឆ្នាំទៅ​១​ឆ្នាំ កាន់តែ​ត្រូវ​បាន​ពង្រីក និង​បង្កើន​រដូវ​ដាំ​ដុះ កត្តា​នេះ​បាន ធ្វើ​ឲ្យ​បរិមាណ​ផលិតផល មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ធានា​បាន​សន្តិសុខ​ស្បៀង បង្កើនបាន​ការនាំចេញ​កសិផល ដែល​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី កាលានុវត្តនភាព​ថ្មី​មួយទៀត សម្រាប់​ជំរុញ​កំណើន សេដ្ឋកិច្ច របស់​ខេត្ត បើទោះបី​ជួបនឹង​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ក្តី តែ​រដ្ឋបាលខេត្ត បាន​ចាត់​ទុក​វិស័យ​កសិកម្ម ជា​មុខព្រួញ​សំខាន់ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ និង​ជួយ​លើកស្ទួយ​គ្រួសារ ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ បាន​នឹង​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីត​-១៩៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម