ព័ត៌មានជាតិ
ថៃរឹបអូសអាវុធច្រកការុងខៀវ ដូចកម្ពុជាដែរ ក្រោយប្រយុទ្ធគ្នាមួយប្រាវ និងចាប់ខ្លួនម្នាក់
នៅដំណាច់ខែតុលា និងដើមខែវិច្ឆិកា កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរកឃើញអាវុធដែលជនមិនស្គាល់មុខបានលាក់ទុកក្នុងព្រៃ និងក្នុងចំការតាង៉ែន បានរហូតដល់ជាង ១០០ ដើម ដែលបច្ចុប្បន្នកម្លាំងចម្រុះកម្ពុជាកំពុងធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីរកមុខសញ្ញាលាក់អាវុធខុសច្បាប់ទាំងនេះ។

ដោយឡែក នៅឯប្រទេសថៃ ត្រង់ចំណុចភូមិ៣ ឃុំសុវារី ស្រុករឺសោះ ខេត្តនរ៉ាធីវ៉ាត ភាគខាងត្បូងនៃប្រទេសថៃ កាលពីវេលាម៉ោង ២ រសៀល នាថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០២១ នេះ មានជនមិនស្គាល់មុខមួយក្រុមបានប្រើប្រាស់អាវុធមិនស្គាល់ប្រភេទ បាញ់ទៅលើរថយន្តរបស់ក្រុមតម្រួត ទើបធ្វើឱ្យមានការតបត និងប្រយុទ្ធគ្នាមួយប្រាវ នៅពេលនោះដែរ កម្លាំងយោធាកងរយលេខ ៦៤ ដែលនៅក្បែបានស្ទាក់ចាប់ជនសង្ស័យបានម្នាក់។

នៅពេលនោះដែរសមត្ថកិច្ចថៃបានដកហូតអាវុធចំនួន ៤ ដើម ដែលពួកគេលាក់ទុកក្នុងការុង ព៌ណខៀវ គឺអាវុធ AK-47 ចំនួន ២ ដើម និងអាវុធ M-16 ចំនួន ២ ដើម ដោយបច្ចុប្បន្ននេះជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅទីបញ្ជាការដ្ឋានហើយ៕

អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


