ព័ត៌មានជាតិ
ប៉ូលិសចរាចរណ៍មមាញឹក និងការងារ បន្ទាប់ពីបើកប្រទេសឡើងវិញ
ក្នុងអំឡុងពេលដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យបើកអាជីវកម្មទូទាំងប្រទេសលើកលែងតែអាជីវកម្មមួយចំនួនដែលងាយនឹងឆ្លងជំងឺកូវីដ១៩នោះ ឃើញថា កម្លាំងនគរបាលចរាចរណ៍បែជាសម្បូរការងារធ្វើខ្លាំងណាស់។

បើពិនិត្យទៅលើទឹកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញវិញគឺនៅមុខអធិការដ្ឋាននគរបាលខណ្ឌ គឺគេឃើញរថយន្តបង្កការគ្រោះថ្នាក់ ត្រូវបាននគរបាលនាំយកមកដោះស្រាយតាមផ្លូវច្បាប់ សុទ្ធសឹងតែកំពិតមុខដែលភាគច្រើនអ្នកបើកបរពុំបានគោរពច្បាប់ចរាចរណ៍ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ រួមនិងការបើកបរមានជាតិស្រវឹង។

ទាក់ទិនទៅនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះលោក វរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានប្រាប់កម្ពុជាថ្មីចាប់តាំងពីបើកប្រទេសមកគឺពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ណាស់ពិសេសគឺផ្លូវថៃហ្គឺរ៍(ផ្លូវជាតិលេខ២)ដែលគ្រោះថ្នាក់លើកំណាត់ផ្លូវបណ្តាលឲ្យជនរងគ្រោះត្រូវស្លាប់មិនក្រោម៨នាក់ឡើយ។

ដូច្នេះសំណូមពររបស់សមត្ថកិច្ចគឺសុំឲ្យអ្នកបើកបរទាំងអស់បើដឹងថាខ្លួនមានពិសារជាតិស្រវឹងសូមកុំបើកបរព្រោះងាយនិងគ្រោះថ្នាក់ណាស់៕
អត្ថបទៈ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


