ព័ត៌មានជាតិ
អគ្គស្នងការរង ជួន ណារិន្ទ បញ្ជាឱ្យហៅអង្គរក្សឯកជន២នាក់ជិះម៉ូតូកាងមេខ្លួន ជេរអ្នកបើកឡានថា«អាឆ្កួត»មកសួរនាំ
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាបន្ទាន់ទៅកាន់កម្លាំងជំនាញទាំងវេលាម៉ោងជិត១១យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឱ្យកោះហៅអង្គរក្សឯកជន២នាក់ ដែលជិះជិះម៉ូតូកាងមេកើយរបស់ខ្លួនដែលបើករថយន្តទំនើប រួចឈប់កាក់រថយន្តអ្នកបើកបរលើដងផ្លូវ ហើយប្រើសម្ដីមិនសមរម្យសួរថា «បើកមានមើលឡានទេអាឆ្កួត?» មកសួរនាំ។ អគ្គស្នងការរងរូបនេះ ថាលោកមិនអាចទទួលយកបានឡើយ ចំពោះទង្វើបំពានសិទ្ធិអ្នកដទៃបេបនេះ។

ក្រោយពីឃើញទង្វើអង្គរក្សឯកជនបំពានសិទ្ធិអ្នកបើកបរយានយន្តក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្នងការនគរបាលរាជធានី ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ សរសេរលើបណ្ដាញសង្គមដូច្នេះ៖«ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ(សូមកុំធ្វើទង្វើឱ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ)។ »។

បណ្ឌិត ឈត ប៊ុនថង អ្នកតាមដានបញ្ហាសង្គមយល់ថា អង្គរក្សឯកជនមានតួនាទីការពារសុវត្ថិភាពមេកើយរបស់ខ្លួន ប៉ុន្តែចំពោះបញ្ហាចរាចរណ៍លើដងផ្លូវបន្តិចបន្តួច មិនមានគ្រោះថ្នាក់បែបនេះ អង្គរក្សឯកជនមិនគួរកាត់សេចក្ដីដោយខ្លួនឯងជំនួសអាជ្ញាធរ ប្រើសម្ដីគ្មានសីលធម៌ បំពានដល់អ្នកដទៃ បំពានច្បាប់ឡើយ។

លោកបណ្ឌិត គាំទ្រចំពោះសមត្ថកិច្ចដែលកោះហៅអង្គរក្សឯកជនទាំងពីរនេះមកសួរនាំ ហើយបើរកឃើញថាមានកំហុសកម្រិតស្រាល អាជ្ញាធរត្រូវតែធ្វើកិច្ចសន្យាអប់រំ បង្គាប់ឱ្យបញ្ឈប់ទង្វើអសីលធម៌បំពានសិទ្ធិអ្នកដទៃតទៅទៀត តែបើមានកំហុសធ្ងន់ធ្ងរត្រូវតែចាត់វិធានការច្បាប់។
អ្នកតាមដានបញ្ហាសង្គមរូបនេះ ចាត់ទុកថា វិធានការរបស់អាជ្ញាធរលើអង្គរក្សឯកជនដែលមានកំហុស គឺជាការយកចិត្តទុកដាក់ចំពោះសណ្ដាប់ធ្នាប់សង្គម ការការពារពលរដ្ឋទន់ខ្សោយពីការបំពាន និងជាការព្រមានចំពោះជនប្រព្រឹត្តកំហុសផ្ទាល់ និងដោយប្រយោលទៅកាន់អង្គរក្សឯកជនដទៃទៀតកុំឱ្យប្រព្រឹត្តទង្វើបំពានអ្នកដទៃ។

លោកក៏ព្រមានទុកមុនថា បើអាជ្ញាធរមិនចាត់វិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរមិនអាចលើកលែងទេ ទៅថ្ងៃក្រោយ អាចនឹងអង្គរក្សឯកជនប្រព្រឹត្តទង្វើមិនគប្បីដាក់លើពលរដ្ឋផ្សេងទៀត។
តាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម អង្គរក្សឯកជនទាំងពីររូបនេះ គឺការកូនចៅរបស់ឧកញ៉ាមួយរូប ដែលរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


