ព័ត៌មានជាតិ
ប្រធានក្រុមការងារ ស.ផ.ក ប្ដេជ្ញានឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ ដល់អ្នកដឹកកម្មករ និងកម្មករ-និយោជិត
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានបង្ហាញពីការប្តេជ្ញាចិត្តថានឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកដឹកកម្មករ និងកម្មករ-និយោជិត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាប។

លោកបណ្ឌិតបានបន្តថា ការបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី “ចរាចរណ៍ផ្លូវគោក” ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ-និយោជិតនេះ ដើម្បីបង្កើនការយល់ដឹងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាប និងធ្វើឱ្យកម្មករ-និយោជិត ទទួលបាននូវផាសុកភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមកធ្វើការប្រចាំថ្ងៃ។

លោកបណ្ឌិតបានបន្តទៀតថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិតបានចំនួន ១៦៣ លើក ដោយមានអ្នកចូលរួម ៤៥ ៤៥១ នាក់ ក្នុងនោះ ស្រី ៣៥ ៤៥៣ នាក់។

លោកបណ្ឌិតបានលើកឡើងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិត ឆមាសទី ១ ឆ្នាំ ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកម្មករ-និយោជិតមានចំនួន ២ ៣០៩ ករណី ជនរងគ្រោះសរុប ២ ៩៧៧ នាក់ ស្រី ១ ៦៩១ នាក់ ក្នុងនោះ ស្លាប់ ៩០ នាក់ រងរបួសធ្ងន់ ៩១២ នាក់ និងរងរបួសស្រាល ១ ៩៧៥ នាក់។

លោកបណ្ឌិតបានបន្តថា ក្នុងចំណោមករណីគ្រោះថ្នាក់លើរថយន្តដឹកទំនិញគ្រោះថ្នាក់ចំនួន ៤ ករណី ជនរងគ្រោះសរុប ៩៤ នាក់ ស្រី ៨៦ នាក់ ក្នុងនោះ ស្លាប់ ១ នាក់ រងរបួសធ្ងន់ ១១ នាក់ និងរងរបួសស្រាល ៨២ នាក់។
លោកបណ្ឌិតបានបន្តទៀតថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះ រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។
លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


