ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ជំរុញដល់សមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ សាលារៀនដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការថ្លែងនេះនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានកោតសរសើរចំពោះ គ្រប់អនុគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល មន្ត្រីរាជការ និងមន្ទីរជុំវិញខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសង្ក្រាន្តខេត្ត បានយ៉ាងល្អប្រសើរសម្រាប់បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ចំពោះការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីសង្ក្រាន្តនេះក៏បានល្អប្រសើរផងដែរដោយមិនមានបញ្ហាកើតឡើងណាមួយដែលគួរឱ្យកត់សម្គាល់ឡើយ។




ក្នុងនោះ លោកអភិបាលខេត្ត បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវសាលារៀនដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរទាំង១៣ ក្រុង-ស្រុក ត្រូវបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់សាជីចរាចរណ៍ នៅតាមដងផ្លូវចេញ-ចូលមុខសាលារៀននានា ដើម្បីការពារសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សទាំងពេលចូលរៀន និងពេលត្រឡប់ទៅផ្ទះវិញ។


ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ លោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ដែលរំលោភលើដីចំណីផ្លូវ ឬសំយាបផ្ទះដែលប៉ះពាល់ដល់ផ្លូវសាធារណៈ បង្កជាការកកស្ទះ គ្មានសោភណ្ឌភាពសណ្ដាប់ធ្នាប់ អាចក៏អាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ការអនុវត្តត្រូវធ្វើឡើងក្នុងស្មារតី ទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អប្រសើរ។


លោកអភិបាលខេត្ត បានកោតសរសើរទៅដល់រដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ ដែលបានធ្វើការរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំសម្រាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយឡែកសម្រាប់ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ត្រូវត្រៀមរៀបចំរបាយការណ៍ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ជូនគណៈអភិបាលខេត្តមានកិច្ចប្រជុំខាងមុខនេះ។


លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការទប់ស្កាត់សំណង់មិនមានច្បាប់អនុញ្ញាត និងសំណង់មិនរៀបរយអាជ្ញាធរក្រុង-ស្រុក ត្រូវចុះពិនិត្យ និងគ្រប់គ្រងការសាងសង់ឱ្យបានហ្មត់ចត់ ដោយត្រូវណែនាំម្ចាស់សំណង់ឱ្យសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ និងបន្តធ្វើបច្ចុប្បន្នភាពស្ថិតិសំណង់មិនរៀបរយដើម្បីងាយស្រួលគ្រប់គ្រង ត្រូវធ្វើស្ថិតិគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះសំណង់ដែលមិនមានច្បាប់អនុញ្ញាត និងសំណង់ដែរមិនរៀបរយ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


