ចរាចរណ៍
នគរបាលចរាចរណ៍ក្រុងតាខ្មៅ ចាប់ផាកពិន័យម៉ូតូល្មើសច្បាប់ចំនួន ១២ គ្រឿង
នគរបាលចរាចរណ៍ក្រុងតាខ្មៅ ឃាត់ចាប់ម៉ូតូចំនួន ១២ គ្រឿង ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ ក្រោយសង្កេតឃើញថា ពលរដ្ឋមួយចំនួនធំនៅតែល្មើសច្បាប់។

កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងផ្នែកចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចស្តុបស្ថានីយប្រេងឥន្ធនៈ កាល់តិច ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា កម្លាំងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យដូចភ្លៀងរលឹម ហើយដោយសង្កេតឃើញថា ពលរដ្ឋមួយចំនួនធំ នៅតែមិនទាន់យល់ពីច្បាប់ចរាចរណ៍ផ្លូវគោក បន្តល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាពស្ទើរតែរាល់ថ្ងៃ នៅចំណុចស្តុបស្ថានីយប្រេងឥន្ធនៈ កាល់តិច ទើបលោកបានចាត់កម្លាំងដាក់ស្ទាក់ចាប់ ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ចរាចរណ៍ដែលបានចែងទុក។

លោកបន្តថា ជាក់ស្ដែងជាលទ្ធផល កម្លាំងនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានស្ទាក់ចាប់ និង ផាកពិន័យម៉ូតូល្មើសច្បាប់ចរាចរណ៍ចំនួន ១២ គ្រឿង ហើយចេញវិក័យប័ត្រឲ្យយកទៅបង់ដោយខ្លួនឯង ក្នុងនោះ សុទ្ធតែមិនពាក់មួកសុវត្ថិភាពទាំងអស់។

លោកអធិការក្រុងតាខ្មៅ បានអំពាវនាវ ក៏ដូចជាសំណូមពរទៅកាន់ប្រជាពលរដ្ឋបើកបរម៉ូតូ និង បើកបររថយន្តទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗ គ្នា ដើម្បីសុវត្ថិភាព និងជាការជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតណាមួយកើតឡើង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


