ព័ត៌មានជាតិ
១១ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែម្ទេសស្រស់ជាង៦ម៉ឺនតោនទៅកាន់ប្រទេសថៃ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះកម្ពុជាបាននាំចេញម្ទេសស្រស់ជាង ៦ ម៉ឺនតោនទៅកាន់ប្រទេសថៃ កើនឡើងជាង៣៨%បើធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។

ចំណែកម្ទេសក្រៀមវិញនាំចេញបានចំនួន១ ៨០០ តោន ស្មើនឹងការនាំចេញនៅឆ្នាំ២០១៩។
តាមរបាយការណ៍បានបន្តឲ្យដឹងទៀតថា ទីផ្សារនៃការនាំចេញម្ទេសស្រស់មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីកម្ពុជាបានចាប់ផ្តើមនាំចេញម្ទេសស្រស់ទៅកាន់ប្រទេសថៃក្នុងឆ្នាំ ២០១៥។

បើតាមតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខានៅក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះដែរ កម្ពុជាបាននាំចេញផលិតផលផ្លែឈើរួមមានចេកស្រស់ ពោតនិងផ្លែស្វាយស្រស់ប្រមាណជាង៥ម៉ឺនតោនទៅកាន់ប្រទេសចំនួន៤គឺសឹង្ហបុរី ថៃ វៀតណាមនិងប្រទេសចិន។
ក្នុងចំណោមផ្លែឈើជាង៥ម៉ឺនតោននោះរួមមានផ្លែចេកស្រស់ចំនួន៣៧៧៦៥,០៥តោនដោយនាំចេញទៅកាន់ប្រទេសសឹង្ហបុរី វៀតណាមនិងប្រទេសចិន។ចំណែកផ្លែស្វាយស្រស់វិញនាំចេញចំនួន១២៧៦៦,២០តោនទៅកាន់ប្រទេសថៃ វៀតណាមនិងសឹង្ហបុរីនិងគ្រាប់ពោតបាននាំចេញចំនួន២៩០តោនទៅកាន់ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ បានជាង៥លានតោន ទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស