ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ប្រកាសលើកពេលប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសលើកពេលប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩ របស់សាលាភូមិន្ទរដ្ឋបាលដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ទៅពេលក្រោយវិញ។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា«សាលាភូមិន្ទរដ្ឋបាលសូមជម្រាបជួនដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី៩ មេត្តាជ្រាបថា ដោយសាព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កូវីត១៩បានកើតឡើង សាលាភូមិន្ទរដ្ឋបាលសុំធ្វើការលើកពេលប្រឡងដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ទៅពេលក្រោយ»។
បើតាមក្រសួងបានបន្តទៀតថា ចំពោះការបរិច្ឆេទនៃការប្រឡងសាលាភូមិន្ទរដ្ឋបាលនឹងធ្វើការជួនដំណឹងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលមកស្ថានភាពដើមវិញ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


