សន្តិសុខសង្គម
សំណង់ជាច្រើនកន្លែង ក្នុងខណ្ឌជ្រោយចង្វា សង់លយចូលដីច្រាំងទន្លេ
ការដ្ឋានសំណង់ជាច្រើនកន្លែងបានសង់លយចូលដីច្រាំងទន្លេ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាក់ស្តែងដីច្រាំងទន្លេមួយកន្លែងនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានសាងសង់ដោយបុកគ្រឹះរំលោភចូលច្រាំងទន្លេមេគង្គប្រមាណជាង ២០ម៉ែត្រ ខណៈសំណង់របងជាច្រើនទៀតកំពុងតែសង់រំលោភយកច្រាំងទន្លេសាបហើយ និងទន្លេមេគង្គ សំណង់ទាំងនោះបានសាងសង់រួចរាល់ហើយ និងខ្លះទៀតកំពុងតែសាងសង់។

ដោយឡែកទៀត ច្រាំងទន្លេមេគង្គ ក៏កំពុងរងការរំលោភយកដូចគ្នាដែរ ដូចជា នៅខាងជើងកំពង់ដស្វាយជ្រុំ និងមុខ វិហារអ៊ិស្លាម ឈៀងខាងត្បូង ក្នុងសង្កាត់ជ្រោយចង្វាជាដើម។ ទីតាំងមួយនៅខាងកើតខុនដូរបស់លោក ប៊ុន ជេស្ជនោះត្រូវបានគេបុកគ្រឹះចាក់ធ្នឹម រំលោភចូលច្រាំងទន្លេ ប្រមាណ ៥ម៉ែត្រ ហើយលាតសន្ធឹងតាមដងទន្លេមេគង្គប្រមាណ៧០ម៉ែត្រ។

សូមរំឭកថា នៅប៉ុន្មានឆ្នាំកន្លងមក សំណង់កំពស់៧ជាន់មួយកន្លែងក្បែរ(រដ្ឋាករទឹក) បានសាងសង់អត់ច្បាប់ និងរំលោភច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វា ហាមឃាត់ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងនគរូបនីយ៍កម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងឱ្យវាយចោលហើយសំណង់នោះបន្តសង់រហូតរួចរាល់។

ប្រធានអន្តរវិស័យខណ្ឌជ្រោយចង្វាបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទ័ថា រឿងនេះមិនដឹងទេ មានការឆកល្វែងសូមសួទៅអភិបាលរងទទួលបន្ទុក គឺលោក កៅ សារ៉ាវុធ ចំណែកលោកកៅ សារ៉ាវុធ កម្ពុជាថ្មីព្យាយាមទូរស័ព្ទចូលតែពុំមានអ្នកលើកទូរសព្ទ័ ផ្ញើដាក់រូបភាព និងសំនួរតែត្រូវ លោក កៅ សារ៉ាវុធ លុបចោល ប៉ុន្តែលោកបានឆ្លើយប្រាប់ការសែតក្នុងស្រុកថា សំណង់គេធ្វើជាផែហើយគេសុំច្បាប់ពីសាលារាជធានីភ្នំពេញ៕
អត្ថបទៈ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


