សន្តិសុខសង្គម
បុរស ២ នាក់ ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្ដីឈានដល់ការចាក់សម្លាប់ស្លាប់ម្នាក់
បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីផឹកស៊ីទំនាស់ពាក្យសម្ដីជាមួយបុរសម្នាក់ទៀត ឈានដល់ការប្រើហិង្សាចាក់សម្លាប់គ្នា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ចំណុចបុរីព្រែកតាសេក ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសជនជាតិវៀតណាមមួយក្រុមអង្គុយផឹកស៊ីជុំគ្នា ក្នុងបុរីព្រែកតាសេកមួយកន្លែង ក្រោយមកស្រាប់តែឮសូរសំឡេងប្រកែកគ្នាខ្លាំងៗ និងកើតជាជម្លោះពាក្យសម្ដី ធ្វើឲ្យភាគីខាងជនរងគ្រោះបានហៅភាគីបុរសជនបង្ក និងជាជនដៃដល់ ឡើងទៅជាន់ទី ៣ ហើយក៏វាយប្រតាយប្រតប់គ្នាផ្អើលពេញបុរី។ ក្រោយមក ក៏ឃើញភាគីជនរងគ្រោះ បានរត់ចុះមកខាងក្រោមវិញ ដោយនៅលើដងខ្លួន និងមុខប្រឡាក់សុទ្ធតែឈាម ហើយភា្លមនោះដែរ អ្នករស់នៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាម បន្ទាប់មកទាក់ទងទៅរថយន្តសាមុយឯកជនមួយកន្លែង ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុសន្តិសុខប្រចាំនៅក្នុងបុរីព្រែកតាសេក បានរាយការណ៍ទៅថ្នាក់លើ និងសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ឃាត់បានជនដៃដល់ ចំណែកឯមនុស្សប្រុស-ស្រីចំនួន ៨ នាក់ទៀត សមត្ថកិច្ចឃាត់យកទៅសួរនាំ។

ជាមួយនោះដែរ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសព។ ក្រោយពីខាងជំនាញពិនិត្យរួច ក៏បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែស្នាមកាំបិតចាក់មែន។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន