ព័ត៌មានជាតិ
ជនអន្តោប្រវេសន៍ថៃ១០៣នាក់ ដែលបញ្ជូនទៅប្រទេសវិញ រកឃើញ៣៤នាក់វិជ្ជមានកូវីដ
ជនអន្តោប្រវេសន៍ថៃ១០៣នាក់ ត្រូវបានប្រគល់ទៅកាន់ប្រទេសខ្លួនវិញនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមជនអន្តោប្រវេសន៍ថៃទាំង១០៣នាក់ មាន៣៤នាក់រកឃើញវិជ្ជមានកូវីដ១៩។

ការប្រគល់ជនអន្តោប្រវេសន៍ចំនួន១០៣នាក់នេះបានធ្វើឡើងនៅវេលាម៉ោង២និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ពីសំណាក់មន្ត្រីក្រងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់ជនអន្តោប្រវេសន៍ថៃខុសច្បាប់ដែលប្រមូលមកពីបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ឱ្យអាជ្ញាធរថៃវីញ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង មេបញ្ជាការងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នៅក្នុងពិធីនេះ មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ក្នុងចំណោមជនជនអន្តោប្រវេសន៍ថៃដែលមានចំនួន ១០៤នាក់នោះ គឺមានចំនួន ៣៤នាក់វិជ្ជមានកូវីដ១៩ ក្នុងនោះមានស្រីចំនួន១២នាក។ លោកបានបន្តថា កម្លាំងកងរាជអាវុធហត្ថបានប្រមូលជនអន្តោប្រវេសន៍ថៃតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ហើយយកមកទុកមួយកន្លែងនៅឯខេត្តពោធិ៍សាត់ ហើយថ្ងៃនេះ បានធ្វើពីធីប្រគល់ទៅឲ្យអាជ្ញាធរថៃវិញតែម្តង៕
អត្ថបទ៖ ពៅរី




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


