ព័ត៌មានជាតិ
បេនឡានច្បារអំពៅ ធ្លាប់អ៊ូអរឥឡូវស្ងាត់ជ្រងំ ដោយសារជំងឺកូវីដ១៩ផ្ទុះខ្លាំង
ក្រឡេកមើលទិដ្ឋភាពនៅបេនឡានច្បារអំពៅនាថ្ងៃទី៥ ខែធ្នូនេះ គឺមានសភាពស្ងាត់ជ្រងំបន្ទាប់ពីមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេមក។

មន្ត្រីប្រចាំការនៅបេនឡាន លោក ឡោ សុផល បានឲ្យដឹងថា ចាប់តាំងពីមានករណីចម្លងមេរោគកូវីដ១៩នៅភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាថ្ងៃទី២៨ខែវិច្ឆិការួចមក គឺនៅបរិវេណបេនឡាន មានសភាពស្ងប់ស្ងាត់មិនដូចពីមុនមក។ ពិសេសរថយន្តមកដឹកអីវ៉ាន់ចេញពីផ្សារច្បារអំពៅឆ្ពោះទៅតាមបណ្តាខេត្ត។

លោក ផល បញ្ជាក់ទៀតថា ចំពោះអ្នកចេញចូលក្នុងបរិវេណបេនឡាន គឺត្រូវបានសំអាតដោយមានសាប៊ូលាងដៃ ហើយត្រូវពាក់ម៉ាស់គ្រប់គ្នាទាំងអស់ មិនថាមន្ត្រីប្រចាំការឬអ្នកដំណើរនោះទេ។ ការអនុវត្តន៍វិធានការបែបនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានជំងឺកូវីដ១៩ឆ្លងដល់មនុស្សយើងគ្រប់ៗគ្នា។ លោកបានបន្តថា ការស្ងប់ស្ងាត់ក្នុងអំឡុងពេលជំងឺដ៏សាហាវនេះ កំពុងរាតត្បាតដល់សហគមន៍បែបនេះ គឺជាប្រការល្អបំផុត ដែលប្រជាពលរដ្ឋយល់ដឹងច្បាស់ហើយមិនចេញពីផ្ទះ ព្រោះខ្លាចឆ្លងជំងឺដល់ក្រុមគ្រួសារ ដែលមានសមាជិកចេញមកក្រៅ។ ដូច្នេះបើពុំមានការចាំបាច់ សូមកុំនាំគ្នាចេញពីផ្ទះសម្បែង គឺជាប្រការល្អបំផុត។

តាមការអះអាងពីលោក វង់ ឧត្តម ដែលជាអ្នកបើកបររថយន្តដឹកអីវ៉ាន់ចែកចាយទៅតាមខេត្តបានឲ្យដឹងថា មូលហេតុដែលរថយន្តដឹកជញ្ជូនមិនបានមកដឹកអីវ៉ាន់ គឺដោយសារតែម្ចាស់ដេប៉ូសូមផ្អាកទទួលយកទំនិញពីផ្សារច្បារអំពៅមួយរយៈ។ មិនត្រឹមតែអីវ៉ាន់នោះទេ សូម្បីតែឮថា អ្នកច្បារអំពៅចង់ទៅលេងស្រុកក៏ម្នាក់រារែកហើយផ្តាំតបមកវិញ កុំឲ្យទៅព្រោះខ្លាចឆ្លងជំងឺកូវីដដល់អ្នកស្រុកតាមបណ្តាខេត្ត។ ដូច្នេះកាលដែលបងប្អូនប្រជាពលរដ្ឋយើង ស្ម័គ្រចិត្តដេកនៅក្នុងផ្ទះ គឺជាប្រការដ៏ល្អនិងរួមចំណែកដល់សង្គមយើងកុំឲ្យឆ្លងរាលដល់ ខណៈដែលដើរលេងឆ្វៀលឆ្វាយនេះ។ ប្រជាពលរដ្ឋក៏សប្បាយចិត្តពេលឃើញអាជ្ញាធរខណ្ឌច្បារអំពៅ បាននាំយកម៉ាសរបស់សម្តេចតេជោ ទៅចែកចាយដល់ខ្នងផ្ទះប្រជាពលរដ្ឋរាល់ថ្ងៃនេះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ គម្រោងវិនិយោគក្រុមហ៊ុនចំនួន៥ មានទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


