ព័ត៌មានជាតិ
ព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល ៣ថ្ងៃ មុនពេលប្រារព្ធពិធីបូជាថ្វាយព្រះភ្លើង
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅយប់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ បានជូនដំណឹងជាផ្លូវការថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ តាមទីនាំងយន្ដហោះពិសេស ពីប្រទេសបារាំង។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យទិក្ខិណានុប្បទាន តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ នៅអតីតព្រះដំណាក់ចាស់ លេខ ២២-២៤ ផ្លូវ ២១៤ (សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីបន្ថែមថា តាមគម្រោង ព្រះសព របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល ៣ថ្ងៃ មុនពេលប្រារព្ធពិធីបូជាព្រះភ្លើង ថ្វាយព្រះសព នៅមុខវត្តបទុមវតី នារាជធានីភ្នំពេញ។
សូមជម្រាបថា សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


