ព័ត៌មានជាតិ
អគារនិងផ្លូវច្រកទ្វារស្ទឹងបត់ជាប់ព្រំដែនថៃ សម្រេចបាន ៣០ ភាគរយ
គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ សម្រេចបាន ៣០ ភាគរយ។
ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងប្រតិភូមកពីប្រទេសថៃ បានចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យនេះ ដើម្បីតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងថៃ។
លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng ដែលទទួលបន្ទុកសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងអនុវត្តការងារសម្រេចបានជាង ៣០ ភាគរយ ហើយក្រុមហ៊ុននឹងបញ្ចប់ទៅតាមផែនការកំណត់។



ច្រកទ្វារអន្តរជាតិស្ទឹងបត់ជាផ្នែកមួយនៃគម្រោងកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ក្រោមទឹកប្រាក់ប្រមាណ ២៦ លានដុល្លារអាមេរិក។
ច្រកទ្វារអន្តរជាតិថ្មីដែលកំពុងសាងសង់នេះ នៅពេលដាក់ឲ្យដំណើរការនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ កាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។ រថយន្តដឹកទំនិញតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យបំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយដែលនឹងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


