ព័ត៌មានជាតិ
ខេត្តកោះកុងយកអគារអតីតសាលាខេត្តចាស់ធ្វើជាទីតាំងសម្រាប់សង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងន់
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងថា ខេត្តកោះកុងបានយកអគារអតីតសាលាខេត្តចាស់ ដែលអាចដាក់បានចំនួន៤០គ្រែ ធ្វើជាទីតាំងសម្រាប់សង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងន់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹ ងប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹង នៅទី៥ធ្នូនេះថាអនុគណៈកម្មការព្យាបាល និងសង្គ្រោះជំងឺកូវីដ១៩ បានត្រៀមកន្លែងសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរ ព្រោះកន្លងមកនៅមន្ទីរពេទ្យខេត្តមានតែ ១៣គ្រែប៉ុណ្ណោះ។
លោក វេជ្ជបណ្ឌិត បានបន្តថា«អ៊ីចឹងយើងចង់បន្ថែម៤០គ្រែទៀតដើម្បីជួយសម្រួលដល់ការជួយសង្គ្រោះឱ្យបានទាន់ពេលវេលានៅពេលដែលមានការកើនឡើងអ្នកជំងឺធ្ងន់ច្រើន។ប្រសិនបើមានអ្នកជំងឺច្រើនលើសពីសមត្ថភាពនៅមន្ទីរពេទ្យខេត្តទើបយើងបញ្ជួនមកកន្លែងថ្មីនេះ»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទីតាំងថ្មីនេះ មិនមែនសម្រាប់ដាក់អ្នកជំងឺអូមីក្រុងទេ ព្រោះ ជំងឺនេះនៅមិនទាន់មកដល់កម្ពុជានៅឡើយ ហើយរឿងជំងឺបំប្លែងថ្មីអូមីក្រុងនេះ នឹងគិតទៅតាមជាក់ស្តែងជាបន្តទៀត។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានមានប្រសាសន៍ថាលោកនិងថ្នាក់ដឹកនាំមន្ទីរពេទ្យផ្សេងទៀត បានដឹកនាំក្រុមគ្រូពេទ្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ ដើម្បីរៀបចំគ្រែ និងសម្អាត មណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ដែលមានទីតាំងនៅអតីតអគារសាលាខេត្តចាស់ ដែលមណ្ឌលព្យាបាលនេះមានចំនួន៤០គ្រែហើយគ្រោង នឹងត្រៀមដាក់ឱ្យដំណើរការនៅពេលឆាប់ៗនាចុងឆ្នាំ២០២១នេះ។
លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះខេត្តមានអ្នកជំងឺកូវីដ១៩ ប្រមាណជិត២០នាក់ក្នុងនោះមាន៨នាក់សម្រាកព្យាបាលនៅតាមផ្ទះនិងជាង១០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រែអំបិលនិងមន្ទីរពេទ្យខេត្ត។ចំណែកនៅមណ្ឌលព្យាបាលនានាត្រូវបានផ្អាកទាំងអស់មិនទទួលដាក់អ្នកជំងឺទៀតទេ៕សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


