ព័ត៌មានជាតិ
រថយន្តប្រើប្រាស់នៅកម្ពុជាកើនជាង ៩០ ម៉ឺនក្នុងពេល ២០ ឆ្នាំ
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានរថយន្តនិងទោចក្រយានយន្តជាង៦លានគ្រឿងនៅទូទាំងប្រទេស។
ថ្លែងនៅ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១នៅ ព្រឹកថ្ងៃទី០៦ធ្នូនេះ លោកទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបថា កំណើនរថយន្ត និងទោចក្រយានយន្តបច្ចុប្បន្នធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺន គ្រឿងរហូតដល់៩២ម៉ឺនគ្រឿង។ រីឯចំនួនទោចក្រយានយន្តកើនឡើងប្រមាណពី ២០ម៉ឺន គ្រឿងរហូតដល់ ៥,២ លានគ្រឿង។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ ។

អាករពិសេសសម្រាប់យានយន្តដែលនាំចូល នឹងត្រូវកាត់បន្ថយពី ១០ ទៅ ២៥ ភាគរយ យោងតាមទំហំម៉ាស៊ីន។ នេះបើយោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
រថយន្តដែលប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ) នឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៣០% មក ១០% ខណៈដែលរថយន្តដឹកទំនិញនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ២៥% ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉ក។
ជាមួយគ្នានេះអត្រាអាករពិសេសក៏ត្រូវបញ្ចុះពី៤០% មក ៣០% ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងនឹងត្រូវបញ្ចុះអត្រាអាករពិសេសពី ៤០% មក ៣០%។
រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។ ទំនិញដែលជាប្រភពចំណូលសំខាន់ ដែលប្រមូលដោយគយ គឺយានយន្ដមាន៖ រថយន្ដ គ្រឿងចក្រ ម៉ូតូ និងប្រភេទយានយន្ដផ្សេងៗជាច្រើនទៀត។
កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្តរួមចំណែក៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ដែលបណ្តាលមកពីការកើនឡើងនៃសកម្មភាពរត់ពន្ធយានយន្ត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


