ព័ត៌មានជាតិ
ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើមស្ថាបនានៅខែធ្នូនេះ
គម្រោងស្ថាបនាផ្លូវបេតុង ត្រង់ចំណុចផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលមានប្រវែង ២៥០ ម៉ែត្រ ទទឹង ៨ម៉ែត្រ នឹងត្រូវចាប់ផ្តើមស្ថាបនានៅក្នុងខែធ្នូ ឆ្នាំ ២០២១នេះហើយ។ចំពោះការងារនេះ ក៏ស្ថិតក្រោមការជ្រោមជ្រែង របស់រដ្ឋបាលខេត្តកំពត ផងដែរ។
លោក លាង រឿនសុធី អភិបាលក្រុងកពត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវបេតុង ចំណុចផ្សាររុយនេះ គឺមានប្រវែង ២៥០ម៉ែត្រ ទទឹងផ្លូវមានប្រវែង ៨ម៉ែត្រ កម្រាស ១តឹកកន្លះ។ ប៉ុន្តែក្នុងចំណោមប្រវែងសរុប ២៥០ម៉ែត្រ គម្រោងរបស់ក្រុងកំពត យើងអនុវត្តតាមកញ្ចប់ថវិកាជាក់ស្តែងបានត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ។ ក្រៅពីនោះ គឺបានជំនួយបន្តពីរដ្ឋបាលខេត្តកំពត ទើបដាក់បន្តគម្រោង១៥០ម៉ែត្រទៀត ដើម្បីស្ថាបនាបញ្ចប់ប្រវែងផ្លូវនេះ ឲ្យបាន ២៥០ម៉ែត្រតែម្តង។
ចំពោះការងារ កសាងផ្លូវបេតុងនេះផងដែរ ក៏អនុវត្តតាមការស្នើសុំ របស់រដ្ឋបាលក្រុងកំពត ទៅរដ្ឋបាលខេត្ត ក្នុងការ សាងសង់បញ្ចប់ ហើយខេត្តក៏ឯកភាពតាមគម្រោងមនេះ ស្របពេលដែលរដ្ឋបាលខេត្តបាននិងកំពុងចាត់វិធានការអភិវឌ្ឍ ឲ្យអស់នូវកំណាត់ផ្លូវខ្លីៗ ក្នុងទីប្រជុំជន។
សូមជម្រាបថា បើតាមការលើកឡើងរបស់លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវបេតុងស្ថិតចំណុចផ្សាររុយ ដែលមានបណ្តោយប្រវែង ២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រនេះ ក៏ត្រូវចាំបាច់ពង្រីកចិញ្ចើញផ្លូវសងខាង ២ម៉ែត្រ+២ម៉ែត្រទៀត សម្រាប់រៀបប្រព័ន្ធលូ។ លោកចៅសង្កាត់បានបន្តថា ចំពោះការស្ថាបនាផ្លូវបេតុងនេះ គឺទើបតែអនុវត្តជាជំហានដំបូង ដោយបានចងដែក និងរៀបចំឈូសឆាយពង្រាបដីផ្លូវចាស់ ដើម្បីសង់គ្រឹះផ្លូវសង់ជាផ្លូវ រួចអនុវត្តជាបន្តបន្ទាប់ រហូតដល់បញ្ចប់គម្រោង។
ចំពោះការស្ថាបនាផ្លូវបេតុងនេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានសម្ដែងក្តីរីករាយ ដោយសង្ឃឹមថា ក្រោយពីស្ដាបនាផ្លូវបេតុងនេះ បានរួចរាល់នឹងបានធ្វើដំណើរស្រួល គ្មានភក់ជ្រាំ និងមិនមានការលិចផ្លូវ ក្នុងរដូវវស្សាដូចមុនទៀតឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ






-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


