Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល​ដាក់​គ្រឿង​ចក្រ​ឈូសឆាយ​ជួសជុល​ផ្លូវ​ចំនួន២ខ្សែ​ក្នុង​មូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ ៖​ ផ្លូវចំនួន២ខ្សែ ដែលរងការខូចខាតជង្ហុកតូចធំ​ សំបុកមាន់​ពិបាក​ដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ​ នៅថ្ងៃទី២៧​ ខែវិច្ឆិកា​ នេះ​ត្រូវ​បានអាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា​ ដោយមានការណែនាំពីលោក​ ឃឹម​ ស៊ុន​ សូដា​ អភិបាលនៃគណៈអភិបាលខណ្ឌកំបូល​ និង លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងសង្កាត់ ភូមិ ចុះអនុវត្ត​ឈូសឆាយ​សម្រួលផ្លូវជង្ហុក​ ដើម្បី​ជួយ​សម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌកំបូល រាជធានីភ្នំពេញ​បាន​ចំនួន ០២ខ្សែ។ អាជ្ញាធរបានបន្តថា​ ផ្លូវ​ដែលខូចខាត នឹងត្រូវបានអាជ្ញាធរឈូសឆាយសម្រួលរួមមាន៖

ខ្សែទី១៖ ចាប់​ពី​ភូមិត្រពាំងឈូក រហូតដល់ប្រឡាយតាហោ ស្ថិតនៅភូមិត្រពាំងឈូក ភូមិថ្មដា សង្កាត់កន្ទោក ភូមិត្មាតពង ភូមិព្រៃរមាសទី១ និងភូមិព្រៃរមាសទី២ សង្កាត់បឹងធំ​ ខណ្ឌកំបូល។

ខ្សែទី២៖​ តាមបណ្តោយផ្លូវភូមិតាជេត​ ជាប់របងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ស្ថិតនៅភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការឈូសឆាយសម្រួលផ្លូវខាងលេីនេះ ដេីម្បី​ឱ្យ​បងប្អូនងាយស្រួលក្នុងការធ្វេីដំណេីរ​និងប្រកបរបរផ្សេងៗបណ្តុះអាសន្នសិន៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម