Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងមាន មជ្ឈមណ្ឌលជាតិសម្រាប់ជនមានពិការភាព តម្លៃ ១០ លានដុល្លារ

បានផុស

នៅ

ចុងឆ្នាំ ២០២២ កម្ពុជា នឹងមាន មជ្ឈមណ្ឌលជាតិសម្រាប់ជនមានពិការភាព ដែលសាងសង់ក្នុងតម្លៃ ១០ លានដុល្លារ។ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែលផ្តួចផ្តើមដោយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្នុងគោលដៅ ប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាពប្រកបដោយស្តង់ដារបច្ចេកទេសខ្ពស់បម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនជនមានពិការភាព ដែលមានទីតាំងស្ថិតនៅ លើផ្ទៃដីទំហំជាង ៦ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល នាព្រឹកថ្ងៃទី ១១ ខែធ្នូ ២០២១។ មជ្ឈមណ្ឌលនេះគឺសម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយតាមគម្រោងនឹងអាចបញ្ចប់ក្នុងចុងឆ្នាំ ២០២២ ខាងមុខ។

មជ្ឈមណ្ឌលនេះមានលក្ខណៈពិសេសទាំងផ្នែករចនាបថរូបវន្ត និងការបំពាក់បរិក្ខារចម្រុះជាច្រើន ដូចជា៖ អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អគារដ្ឋបាល រោងចក្រ អគារការិយាល័យ សិប្បកម្មផលិតទឹកសុទ្ធ ស្រះទឹក និងសួនកុមារ ដែលសាងសង់ និងបំពាក់ទៅដោយបរិក្ខារ សុទ្ធតែមានស្តង់ដារគុណភាព និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានេះ សាងសង់លើផ្ទៃដីទំហំ ៦៥ ៥៣០ ម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៤ នាភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប ដោយគ្រោងចំណាយអស់ ១០ លានដុល្លារអាមេរិក។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារដែលបានព្រមព្រៀងគ្នាដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការបម្រើឱ្យវិស័យពិការភាពនៅ កម្ពុជា។

ជាការកត់សម្គាល់ នេះគឺជាគម្រោងជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យសង្គមកិច្ចនៅ កម្ពុជា បន្ទាប់ពីសមិទ្ធផលមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គូរបញ្ជាក់ថា បើយើងតាមរបាយការណ៍ចន្លោះ ជំរឿនឆ្នាំ ២០១៣ របស់ក្រសួងផែនការ កម្ពុជា មានជនពិការចំនួនសរុប ៣០១ ៦២៩ នាក់ ក្នុងនោះស្រ្តីជាជនពិការមានចំនួន ១៤៤ ៦២២ នាក់៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម