ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍៣យ៉ាងសំខាន់ៗក្រោយចុះកិច្ចព្រមព្រៀងជាមួយប្រធានអង្គការសហប្រជាជាតិ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍៣យ៉ាងសំខាន់ៗ ក្រោយចុះកិច្ចព្រមព្រៀងជាមួយប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងផ្លាស់ប្តូរនៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងថា កម្មវិធីនេះមានសារសំខាន់ណាស់ សម្រាប់កសាងថ្នាលបច្ចេកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តរវិស័យ ដើម្បីការអភិវឌ្ឍមួយប្រកបដោយចីរភាព (CAMBODIA FUTURES LAB)នឹងផ្តោតលើបង្កើតនូវដំណើរការ និងលំហសុវត្ថិភាព ដើម្បីឲ្យអ្នកដឹកនាំពីរដ្ឋាភិបាលសង្គមស៊ីវិល វិស័យឯកជន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ។ ការជួបជុំគ្នាចាប់ផ្តើមដំណើរផ្លូវឈ្វេងយល់រួមគ្នា អំពីការផ្លាស់ប្តូរប្រព័ន្ធ និងការគិតអំពីអនាគតក្នុងគោលបំណងដឹងពីចក្ខុវិស័យបន្ទាប់នៃបដិវត្តន៍កម្មសង្គម និងការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ១៩ អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការសហប្រជាជាតិ ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាវិស័យឯកជន វិទ្យាស្ថាន Presencing Institute និងមូលនិធិ United in Diversity Foundation គ្រោងនឹងបន្តរៀបចំកិច្ចសន្ទនាដើម្បីបង្កើតជាឱកាសដើម្បីឱ្យមានការធ្វើសកម្មភាពរួមគ្នាក្រោមប្រធានបទ “Cambodia Futures Lab” ដែលការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងជួយបង្កើនរៀបចំជាកិច្ចប្រជុំ ដើម្បីឱ្យមានការសហការអន្តរវិស័យបែបនេះ។

លោក វង សូត ថ្លែងបន្តថា ចេញពីជ្រុងនៃការផ្លាស់ប្តូរប្រព័ន្ធ Cambodia Futures Lab នឹងកំណត់ពីការផ្លាស់ប្តូរក្នុងកម្រិតដែលបានចុះហត្ថលេខានេះទទួលបានអត្ថប្រយោជន៍៣យ៉ាងសំខាន់ៗដូចជា ទី១.ការផ្លាស់ប្តូរផ្នត់គំនិត ការប្រើប្រាស់វិធីសាស្ត្រ និងការគិតពីអនាគត (futures-thinking) និងការគិតបែបប្រព័ន្ធ(systems thinking) សម្រាប់បញ្ហាស្មុគស្មាញនៃការអភិវឌ្ឍប្រកបដោយចីរភាព ។
ទី២. ការផ្លាស់ប្តូរទំនាក់ទំនង – ការផ្លាស់ប្តូរស្ថាប័នពីការធ្វើការ ‘ដាច់ដោយឡែក’ ទៅ ‘ជាបណ្តាញ’។
ទី៣. ការផ្លាស់ប្តូរផ្តោតលើការធ្វើសកម្មភាពជាសមូហភាពសមត្ថភាពផ្លាស់ចេញពីគំនិតទៅជាសកម្ម ភាព និងការពិសោ ធន៍ពីអភិក្រមដែលធ្វើការផ្តាច់មុខ(exclusive)ទៅជាអភិក្រមបរិយាប័ន្ន ដែល នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានៅក្នុងសង្គមតែម្ដង៕
អត្ថបទ៖ វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


