Connect with us

ព័ត៌មានជាតិ

លោក វង សូត សំណូមពរឲ្យគ្រួសារ អេស.អូ.អេស បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សី

បានផុស

នៅ

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការសំណូមពរឲ្យគ្រួសារ​អេស.អូ.អេស បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សី មិនអាចខ្វះបាន។

លោក វង សូត ថ្លែងបែបនេះខណៈពេលរូបលោកនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងអភិបាលខេត្តព្រៃវែង អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារ អេស អូ អេស ភូមិកុមារ នៅទីរួមខេត្តព្រៃវែងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ដោយនាំអំណោយចែកជូនក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ដោយកុំភ្លេចអនុវត្តតាមអនុសាសន៍ដ៏មុឹងម៉ាត់របស់សម្តេចតេជោ គឺ៣កុំ ៣ការពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី វង សូតបានថ្លែងថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់ពលរដ្ឋទូទាំងប្រទេសជាធំ ពិសេសបងប្អូនពលរដ្ឋដែលងាយរងគ្រោះជួបផលប៉ៈពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ នេះតែម្ដង សម្តេចមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោ ឬស្លាប់ដោយដាច់បាយឡើយ។

លោករដ្ឋមន្ត្រីបន្តថា ជាមួយគ្នាដែរ ចំពោះជនពិកា កុមារកំព្រាជាដើម សម្តេចតេជោតែងតែផ្ដល់អាទិភាពគ្រប់យ៉ាងដោយក្នុងនោះជនពិការភាពបានបំពេញការងាររដ្ឋភាគច្រើន ដូចជាការផ្តល់សិទ្ធជូនជនពិការបានយ៉ាងពេញលេញ គឺគ្មានអ្នកណាម្នាក់ ហាមឃាត់ជនពិការមិនឲ្យចូលរួមកម្មវិធីផ្សេងៗក្នុងសង្គម ក្នុងនោះ។

លោករដ្ឋមន្ត្រី វង សូត បានសំណូមពរឲ្យក្មួយៗកុមារ សិស្សានុសិស្សក្នុងគ្រួសារ អេស អូ អេសទាំងអស់ពិសេស មានពិការភាព បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សីមិនអាចខ្វះបាន។ ជាមួយនេះក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏បានជ្រើសរើសជនពិការចូលបម្រើការងារយ៉ាងច្រើន គឺជិតគ្រប់ចំនួន២% ដែលរាជរដ្ឋា​ភិបាលបានកំណត់ ការផ្តល់គោល នយោបាយតាមសហគមន៍ ចំពោះបងប្អូនក្រីក្រ បច្ចុប្បន្នបានដំណើរការចំនួន៥​ខេត្តរួចមក ។ ក្រៅពីនេះរាជរដ្ឋាភិបាលបានផ្តល់ការស្តារលទ្ធភាពពលកម្មកាយសម្បទាជាច្រើន ដូចជាការបណ្តុះបណ្តាល​លើ​វិស័យអប់រំ ការបង្កើតជំនាញ ជូនក្មួយៗជនពិការ ការបង្កើតឲ្យមានជម្រៀលសម្រាប់ការធ្វើដំណើររបស់ជនពិការជាដើម។

លោក វង សូត បានបន្តទៀតថា ជុំវិញនឹងការអនុវត្តគោលនយោបាយសម្រាប់ជនពិការ នៅក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ ជនពិការកម្ពុជាមានការប្រែប្រួលរីកចម្រើនជាច្រើន ពោលគឺបានកើតចេញពីការយកចិត្ត ទុកដាក់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅប្រែក្លាយជនពិការកម្ពុជា ទាំងផ្នែកចំណេះដឹង ។ ពិសេសការផ្តល់ការងារសម្រាប់ជនពិការ ការផ្តល់អំណោយផ្សេងៗជូនដល់ជនពិការ ព្រមទាំងចេញ អនុក្រិត្យផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដើម្បីឲ្យជនពិការរបស់យើងខិតខំប្រឹងប្រែងតស៊ូ ដូចមនុស្សមិនពិការ ហើយក្នុង បច្ចុប្បន្ននេះ ជនពិការកំពុងក្លាយជា Idol សម្រាប់ប្រជាជនទូទៅពិសេសបញ្ចៀសការរើសអើង ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម