ព័ត៌មានជាតិ
ខេត្តព្រះសីហនុគ្រោងសិក្សារៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីបន្ថែមទៀត
ខេត្តព្រះសីហនុគ្រោងនឹងសិក្សារៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីរំដោះទឹកសំអុយឱ្យបានទាន់ពេលវេលា ទោះបីខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ទីតាំងដែលមានសមត្ថភាពរំដោះទឹកសំអុយបានប្រមាណជាង៣២០០០ម៉ែត្រគីបក្នុង១ថ្ងៃក៏ដោយ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា បច្ចុប្បន្ននេះការរំដោះទឹកសំអុយនៅក្នុងក្រុងព្រះសីហនុយើងដោះទៅតាមប្លុកនីមួយៗក្នុងនោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១រំដោះទឹកក្នុងប្លុកឆ្នេរឯករាជ្យ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២រំដោះនៅឆ្នេរសុខា និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣រំដោះនៅប្លុកឆ្នេរអូឈើទាល។

លោក ឃាង ភារម្យបានបន្តទៀតថា «អាងប្រព្រឹត្តកម្មទឹកកខ្វក់៣ទីតាំងនេះនៅមិនទាន់មានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននៅឡើយទេ។ អីចឹងហើយបានជាយើងគ្រោងនឹងរៀបចំសិក្សាអាងប្រព្រឹត្តិកម្មជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពរបស់រដ្ឋបាលខេត្ត»។
បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០៣កន្លែងក្នុងនោះស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ប្រមាណ២០លានដុល្លារ។

លោក គួច ចំរើន បានបន្តថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាMABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាពប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទាំងនេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាតទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិពិសេសធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


