ព័ត៌មានជាតិ
អាជ្ញាធរចាក់ផ្លូវកៅស៊ូជូនពលរដ្ឋភូមិកំពង់អាលីងខេត្តកំពង់ចាមដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ
កំពង់ចាម៖ ពលរដ្ឋ ជាច្រើនគ្រួសារក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលបានផ្លូវថ្មី ក្រោយអាជ្ញាធរបានប្រែក្លាយផ្លូវពីដីហ៊ុយទៅផ្លូវកៅស៊ូជាង៦គីឡូម៉ែត្រ នៅពេលឆាប់ៗនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ ដែលរស់នៅតំបន់កំពង់អាលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងអ្នកស្រុកកំពង់សៀម បានបង្ហាញក្តីសប្បាយរីករាយ ក្រោយពីអាជ្ញាធរបានកសាងស្ថាបនាផ្លូវក្រាលកៅស៊ូឡើង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។ ពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមិននឹកស្មានថា តំបន់ដែលធ្លាប់ស្ងប់ស្ងាត់ គ្មានមនុស្សរស់នៅពេលនេះមានភាពស៊ីវិល័យទៅតាមសម័យកាល ខណៈបច្ចុប្បន្ន មានទាំងប្រព័ន្ធទឹកស្អាត បណ្តាញភ្លើង ខ្វាត់ខ្វែង និងបន្ថែមការកសាងផ្លូវក្រាលកៅស៊ូមួយខ្សែនេះទៀត។ ពលរដ្ឋ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ បានដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ ។

សូមជម្រាបថា ផ្លូវកៅស៊ូមួយខ្សែនេះ ជាប្រភេទDBSTប្រវែងជាង៦គីឡូ ចាប់ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុមកំពង់ចាម រហូតដល់ភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម។ ក្រោយជួសជុលរួច ផ្លូវនេះអាចសម្រួលជីវភាពពលរដ្ឋក្នុងតំបន់ និងអាចធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះមានការហក់ឡើងជាបន្តបន្ទាប់ផងដែរ៕ អត្ដបទ និង រូបភាព៖ ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


