ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិថយចុះខ្លាំង ក្នុងខែវិច្ឆិកាឆ្នាំ២០២០
បើគិតចាប់ពីដើមខែវិច្ឆិកាឈានដល់ខែធ្នូឆ្នាំ២០២០នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ត្រូវបានបងប្អូនជាអាជីវករ រកស៊ីលក់ដូរ តាមឆ្នេរសមុទ្រ ក៏ដូចជាអាជីវកររកស៊ីបម្រើលើវិស័យដឹកជញ្ជូនភ្ញៀវ ដើរកម្សាន្តតាមកោះរួមនិងបងប្អូនអាជីវករផ្សេងៗទៀតដែល រកស៊ី ពាក់ព័ន្ធលើវិស័យទេសចរបានត្អូញថា ភ្ញៀវទេសចរបានថយចុះខ្លាំង ដែលស្ថានភាពបែបនេះ មិនធ្លាប់មានទេពីមុនមក។

ដោយបញ្ហានេះពួកគាត់បានលើកឡើងថា ក្នុងរយៈមួយខែពេញ(គឺខែវិច្ឆិកា)ជួបនូវវិបត្តិធំៗចំនួន២ផ្ទួនៗគ្នា គឺព្រឹត្តិការណ៍៣វិច្ឆិកានិងព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកាផ្ទុះឡើងនូវជំងឺកូវីដ១៩ សហគមន៍។

អ្នកនាង ផាន សុខវី ជាអាជីវករលក់ដូរតាម ឆ្នេរសមុទ្រតំបន់អូរឈើទាល បាននិយាយរៀបប្រាប់ឲ្យដឹងថា ក្នុងអំឡុង រយៈប្រមាណមួយខែវិច្ឆិកានេះ មានភ្ញៀវទេសចរមកលេងកម្សាន្តតិចបំផុត បានធ្វើឲ្យបងប្អូនលក់ដូរ តាមឆ្នេរសមុទ្រម្នាក់ៗស្ទើរដាច់អាជីពអស់ហើយ គឺកន្លែងលក់ម្ហូបអាហារដែលកន្លងមកធ្លាប់តែមានភ្ញៀវ ចេញចូលហូបចុកជាហូរហែនោះ តែសម្រាប់រយៈពេលក្នុងខែវិច្ឆិកាឈានចូល ដល់ខែធ្នូឆ្នាំ២០២០នេះ គឺចប់ហើយមិនសូវមានភ្ញៀវ មកហូបចុក ឬមកលេងកម្សាន្តនោះទេ ជាហេតុធ្វើឲ្យពួកគាត់ជួបការ លំបាកខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសអ្នកជួលតូបគេលក់ដូរ គឺចប់ហើយដោយសារមិនអាច រកលុយបង់ថ្លៃ ជួលតូប គេមិនបាន។


លោក វាសនា ជាអ្នកលក់សំបុត្រទូកដឹកភ្ញៀវទេសចរ ដើរកម្សាន្តលេងតាមកោះ ក៏ដូចជាទូកដឹកអ្នកភ្ញៀវទេសចរទៅកាន់ដីកោះ បាននិយាយបែបលេងសើចថា មិនមែនស្ងាត់ទេ គឺអត់ភ្ញៀវ មកលេងតែម្តង ហើយក្នុងរយៈពេលនេះ បើធ្វើការប្រៀបធៀបទៅនិងពេលកន្លងមក គឺខុសគ្នាឆ្ងាយណាស់។ ដោយភ្ញៀវទេសចរមានតិចតួច គឺមានតែថ្ងៃសៅនិងថ្ងៃអាទិត្យតែប៉ុណ្ណោះ និងភាគច្រើនជាភ្ញៀវជាតិ មិនសូវមានភ្ញៀវអន្តរជាតិទេ។ លោកបានបន្តទៀតថា ភាពស្ងប់ស្ងាត់មិនសូវមានភ្ញៀវមកលេងបែបនេះ វាមិនមែនជារឿងចម្លែកអ្វីនោះទេ គឺគេមិនមកដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះក្នុងខែវិច្ឆិកានេះ ហាក់បីដូចជាជួបវិបត្តិ ផ្ទួនៗពេកហើយ គឺចប់ពីព្រឹត្តិការណ៍៣វិច្ឆិកាមិនទាន់ បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែឈានចូលដល់ផ្ទុះឡើងឆ្លងក្នុងសហគមន៍ ថ្ងៃទី២៨វិច្ឆិកាបន្ថែមទៀត សរុបសេចក្ដីមកភ្ញៀវមិនមកដើរលេង ព្រោះតែការពារសុវត្ថិភាពខ្លួននិងក្រុមគ្រូសាររបស់គេ។


លោក តាំង សុចិត្ត គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ក៏បានទទួលស្គាល់ និងបញ្ជាក់ផងដែរថា ភ្ញៀវទេសចរណ៍ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការថយចុះខ្លាំង មិនសូវមានភ្ញៀវមកលេងនោះទេ ដោយសារខែវិច្ឆិកានេះ យើងជួបវិបត្តិ២ គឺទី១ព្រឹត្តិការណ៍៣វិច្ឆិកាចប់មិនទាន់បានប៉ុន្មានផង ក៏ស្រាប់កើតព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកាផ្ទុះឡើងនូវជំងឺកូវីដ១៩ សហគមន៍បន្ថែមទៀត។ លោក តាំង សុចិត្ត គ្រឹះស្នា បានបន្តទៀតថា ភ្ញៀវទេសចរមិនសូវមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ មិនមែនបានសេចក្តីថា គេឈប់មកនោះទេ គឺភ្ញៀវមិនមកលេងដោយសារតែការពារសុវត្ថិភាព។ ជាមួយគ្នានេះលោក ប្រធានមន្ទីរ ទេសចរណ៍ ក៏បានធ្វើការបញ្ជាក់ផងដែរថា បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សម្រាប់មន្ត្រីទេសចរណ៍ នៅតែបន្តចុះធ្វើការផ្សព្វផ្សាយអប់រំទៅដល់អាជីវករ លក់ដូរតាម ឆ្នេរសមុទ្រ ក៏ដូចជាតាមហាង តូចធំ និងកន្លែង កម្សាន្ត សប្បាយផ្សេងៗ ឲ្យមានការយល់ដឹង ពីវិធីការពារ ពីជំងឺឆ្លងកូវីដ១៩ តាមរយៈប្រើប្រាស់ អាកុល ឬជែល សាប៊ូលាងសម្អាតដៃឲ្យបានគ្រប់ពេល និង អង្គុយគម្លាតគ្នា។ ហើយគ្រប់ហាងលក់ដូរទំនិញ ក៏ដូចជាភោជនីយដ្ឋាន គឺតម្រូវឲ្យមាន អាកុលឬជែលសម្រាប់ ឲ្យភ្ញៀវលាងសម្អាតដៃមុនចូលទៅក្នុងហាងរួម និងឧបករណ៍វាស់កម្តៅ ផងដែរ៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ កងអាវុធហត្ថបញ្ចេញម៉ូតូកង់បី ដើម្បីអំពាវនាវឲ្យប្រជាជនរួមគ្នាបង្ការជំងឺកូវីដ-១៩
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


