ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រៃវែងចំណាយថវិកាជិត ៤ម៉ឺនដុល្លារសាងសង់អគារផលិតអុកស៊ីស្សែន
ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ខេត្តព្រៃវែងថា រដ្ឋបាលខេត្តព្រៃវែង បានសាងសង់អាគារ សម្រាប់ផលិតអុកស៊ីស្សែន ដែលមានទំហំ 16 x18 រួចរាល់ហើយ ដោយបានចំណាយទឹកប្រាក់ផ្ទាល់របស់រដ្ឋបាលខេត្ត និងសប្បុរសជនអស់ចំនួន ៣៧២០០ដុល្លារ និងបានបំពាក់នូវម៉ាស៊ីនផលិត ចំនួន៣ គ្រឿង។ លោកបន្តថា ម៉ាស៊ីនផលិតអុកស៊ីសែននេះ មានសមត្ថភាព ផលិតចែកចាយដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្ដាលផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានប្រាប់ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំលើកគម្រោងផែនការ រកថវិកា ក្នុងការស្ដារ និងកសាងផ្លូវ នៅតាម បណ្ដាស្រុក ក្រុង មួយចំនួនដែលជួបបញ្ហាការលំបាក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារឲ្យបានទាន់ពេលវេលា ជាពិសេសការកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕ ដោយ៖ សៅគ្រី

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


