ព័ត៌មានជាតិ
មកដឹងអំពីឈ្មោះពិតផ្សារណាត់ ឬផ្សារធំបាត់ដំបង
ខេត្តបាត់ដំបង÷ ផ្សារណាត់ឬផ្សារធំបាត់ដំបង ស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង។ បច្ចុប្បន្នផ្សារនេះមានការលក់ដូរផលិតផលចម្រុះ។
ផ្សារណាត់ត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ ក្រោយពីរបបប្រល័យពូជសាសន៍ដួលរលំ។ ការជួសជុលចុងក្រោយនៅឆ្នាំ២០២០ ក្រោយពេលអគ្គិភ័យកបានឆាបឆេះ ផ្នែកខ្លះធ្វើឲ្យតូបអាជីវករ ៣២ រងការខូចខាតទាំងស្រុង ដែលប៉ាន់ប្រមាណជាទឹកប្រាក់ជាង ៧០ ម៉ឺនដុល្លារ។



ពាក់ព័ន្ធប្រវត្តិផ្សារណាត់ឬផ្សារធំថ្មីនេះ លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់
ដំបងបានឲ្យដឹងថា សម្រាប់ផ្សារណាត់បាត់ដំបង បានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០។ កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់ហៅថាផ្សារក្រណាត់ ហើយចាប់ផ្តើមបើកឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០។
បើយោងតាមការសិក្សាស្រាវជ្រាវរចនាបទនិងស្ទីលរបស់សំណង់ផ្សារណាត់ បង្កើតឡើងដោយស្ថាបត្យករអ៊ីណែសហេប្រាដ (ErnestHebrard) ក្នុងឆ្នាំ១៩២១ នៅពេលលោកចូលកាន់តំណែងជាប្រធាននាយកដ្ឋានស្ថាបត្យកម្មនិងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។
លោកហម អរុណ បន្តឲ្យដឹងថា លោក”អ៊ីណែសហេប្រាដ” បានបង្កើតរចនាបថស្ថាបត្យកម្មមួយថ្មីដែលមិនយកតាមលំនាំបែបបុរាណនៅក្នុងតំបន់ដែលលោកហៅថាលំនាំអង្គរ ប៉ុន្តែសម្របទៅតាមអាកាសធាតុនិងបរិយាកាសក្នុងតំបន់។
លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មរបស់លោកគឺប្រកបទៅដោយសោភ័ណភាព ដោយដំបូលមានលក្ខណៈងាយស្រួលដល់ដំណើរនិងបម្លាស់ទីនៃខ្យល់ ហើយមានរបាំងសាចនិងជញ្ជាំងមានគម្រប។ ជាពិសេសមានទីធ្លានៅកណ្តាលសម្រាប់ពហុបំណងផ្សេងៗ។ ចំណុចពិសេសមួយទៀតគឺសំណង់ស្ថាតប្បកម្មតាមបែបឥណ្ឌូចិននៃសាលាហាណូយនេះគឺមិនមែនជាលក្ខណៈបែបសិល្បៈដេកូ (ArtDeco) ដែលភាគច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


