ព័ត៌មានជាតិ
សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បដិសេធការចែកចាយលើគណនីហ្វេសប៊ុកឈ្មោះ « kakada Sophorn »ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌និងវប្បធម៌
សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានចេញលិខិតបដិសេធមួយក្រោយមានការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកនូវរូបភាពកាត់តបែបគម្របសៀវភៅ ដែលមាននិម្មិតសញ្ញា (logo) សៀវភៅ ស៊្រុន ងួន ធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំជាខ្លាំង និងប៉ះពាល់សីលធម៌ និងវប្បធម៌។
ក្នុងលិខិតបដិសេធបានបញ្ជាក់ថា សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន សូមបដិសេធរាល់រូបភាពទាំងឡាយណាដែលចែកចាយបន្តក្នុងបណ្ដាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន (@SrunNguonBook) ។

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះថា « kakada Sophorn » បានប្រើរូបភាពគម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបង្ហោះរូបភាពមិនសមរម្យចំនួន៨សន្លឹក និងបានសរសេរលើហ្វេសប៊ុកមានខ្លឹមសារថា «មានសៀវភៅត្រៀមចូលរៀនវិញឬនៅ boy boyចាំជេចែក?» ។
សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបញ្ជាក់ទៀតថា រាល់រូបភាពនានា ដែលជ្រើសរើសយកមកដាក់លើគម្របសៀវភៅ គឺតែងតែមានរូបភាពសមស្រប ផ្សាភ្ជាប់ចំណេះដឹងទូទៅ និងបង្កប់នូវអត្តសញ្ញាណជាតិខ្មែរ។
សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន ក៏សូមជូនដំណឹងដល់សាធារណៈជនថា រាល់សកម្មភាពដែលប្រើប្រាស់និម្មិតសញ្ញារបស់សិប្បកម្ម ស្រ៊ុន ងួន មិនសមរម្យ និងគ្មានការអនុញ្ញាត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


