ព័ត៌មានជាតិ
បេក្ខជនមានពិន្ទុចន្លោះពី ៤២៧ ដល់៥០០ នឹងទទួលបាននិទ្ទេស A
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវមានពិន្ទុចាប់ពី ២៣៧ ឡើងទៅហើយបេក្ខជនដែលជាប់និទ្ទេស A ត្រូវមានពិន្ទុចន្លោះពី ៤២៧ដល់៥០០ពិន្ទុសរុប។

ក្រសួងអប់រំបានបន្តថា បេក្ខជនដែលប្រឡងបានពិន្ទុចំនួន ២៣៧ ពិន្ទុ គឺជាប់ហើយ។ ចំណែកបេក្ខជនដែលទទួលបានពិន្ទុចាប់ពី ២៣៧ ដល់២៨៥ ពិន្ទុទទួលបាន និទ្ទេស E ពិន្ទុចន្លោះពី ២៨៥ ដល់៣៣៣ទទួលបាន D ពិន្ទុចន្លោះពី៣៣៣ ដល់ ៣៨០ ទទួលបាន C ពិន្ទុចន្លោះពី៣៨០ដល់៤២៧ទទួលបាន B និងពិន្ទុចន្លោះពី៤២៧ដល់៥០០ទទួលបាននិទ្ទេសA។
របបពិន្ទុសរុបរបស់បេក្ខជន ៥០០ពិន្ទុ ប៉ុន្តែដោយសារមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រដូច្នេះពិន្ទុដែលជាប់គឺ៥០០ ដល់ ២៥ រួចចែកនឹង ២ ស្មើនឹង២៣៧,៥យកត្រឹម២៣៧ពិន្ទុជាប់។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាចុះថ្ងៃទី ១៤ មករា នេះបានឱ្យដឹងថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។
ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនប្រឡងបាក់ឌុបមិនចាំបាច់មកតាមដានលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ ព្រោះក្រសួងក៏បានផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មីអូមីក្រុង។
ប៉ុន្តែក៏បានណែនាំឱ្យមណ្ឌលប្រឡងនីមួយៗបិទផ្សាយលទ្ធផលប្រឡងទៅតាមវិធានការសុខាភិបាល និងហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស ដែលមិនពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាតហើយណែនាំឱ្យចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


