Connect with us

ព័ត៌មានជាតិ

៣០ ​ឆ្នាំនេះ​ ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ ក្នុង​វិស័យធនាគារ​ និង​ហិរញ្ញវត្ថុ​ នៅ​កម្ពុជា​

បានផុស

នៅ

នៅក្នុង​រយៈពេល​ ៣០​ ឆ្នាំនេះ​ ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​តាមរយៈ​ការផ្តល់​ឥណទាន ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា​និង​អាជីវកម្ម​គ្រប់​វិស័យ​ឱ្យ មានការ​រីកចម្រើន​។​

នេះ​ជាការ​លើកឡើង​របស់លោក​បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​«​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​យុ​ទ្ឋ​សាស្ត្រ​ក្នុង​យុគសម័យ​ឌីជីថល​»​នេះ​រៀបចំឡើង​កាលពី​ថ្ងៃទី​ ១៨ ​ខែមករា​ ឆ្នាំ ​២០២២ ​នៅ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត បាន​បន្តថា​ការផ្តល់​ឥណទាន​ដល់​អាជីវកម្ម ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម គឺ​យើង​បាន​ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។

ពាក់ព័ន្ធ​នឹង​កកើត​ធនាគារ​អេស៊ីលីដា​នេះ លោក​បណ្ឌិត បាន​រំលឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើម ដំបូងបង្អស់​ក្រោមគម្រោងរបស់អង្គការសហប្រជាជាតិអង្គការ ពលកម្មអន្តរជាតិ​។ នៅក្នុងឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ធនាគារបានចាប់ផ្តើមបង្កើតសមាគមទីភ្ញាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលហៅកាត់ថា អេស៊ីលីដា ដែល​ដំបូង​បង្កើត​នៅក្នុង​ទីតាំង​ចំនួន ៥ ក្នុងនោះ​ ៣ សាខាមាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងក្រុងសៀមរាប ព្រោះថានៅ តំបន់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលរងផលប៉ះពាល់ច្រើនដោយសារសង្គ្រាម។ ចំណែក​ ២ ទីតាំងទៀត គឺនៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ។​

​ក្រោយមកទៀត​អេស៊ីលីដា បានក្លាយជាធនាគារឯកទេសទាំងស្រុង នៅថ្ងៃទី ​០៧ ​ខែតុលា ឆ្នាំ​ ២០០០ ជាមួយនឹង ដើមទុនចំនួន ៤​ លាន ដុល្លារ ហើយបានក្លាយជាធនាគារពាណិជ្ជ នៅថ្ងៃទី ០១ ​ខែធ្នូ ឆ្នាំ ​២០០៣ ជាមួយនឹងដើមទុន​១៣​ លានដុល្លារ។​ បន្ទាប់មកទៀត​បាន​បើក​ពង្រីក​បណ្តាញ​សាខា នៅខេត្តមណ្ឌលគិរី និងរតនគិរី ក្នុងឆ្នាំ ២០០៦ ​និង​ពង្រីក​នៅ​ទូទាំង ២៥ ​រាជធានី​-​ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ​បាន​ពង្រីក​ប្រតិបត្តិការ នៅក្នុងប្រទេសឡាវ និងមី​យ៉ាន់​ម៉ាផងដែរ ។​

ជាមួយនឹង ការដាក់ឱ្យដំណើរការកម្មវិធី « អេស៊ីលីដា យូ​នី​ធី » នៅក្នុងខែកក្កដា ឆ្នាំ​ ២០១០ ដែលជាធនាគារដំបូងគេ ដាក់ឱ្យប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទ​ហើយបន្តអភិវឌ្ឍទៅជា អេស៊ីលីដា ម៉ូ​បាល ដែលបានដាក់ឱ្យដំណើរការ នៅដើមឆ្នាំ ២០២១​ និង​មានសាខាក៏ដូចជាបណ្តាញម៉ាស៊ីន ATM រាប់ពាន់​គ្រឿង​នៅ​ទូទាំងប្រទេស​ព្រមទាំង​បានក្លាយ​ជា ធនាគារពាណិជ្ជ ដំបូងគេនៅក្នុ ព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីក្នុងផ្សា​រមូល​ប​ត្រកម្ពុជា (CSX) ។​

ក្រៅពីនេះ​ធនាគារ អេស៊ីលីដា​ក្នុង ឆ្នាំ​ ២០២១ ​ទទួលបានអាជ្ញាប័ណ្ណបើកវិទ្យាស្ថានពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB) ជា​គ្រឹះស្ថានឧ​ត្ត​មសិ​ក្សា ដើម្បីបណ្តុះបណ្តាលជំនាញធនាគារ និងហិរញ្ញវត្ថុនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ សមត្ថភាព ជំនាញ នៅក្នុងវិស័យនេះ ។​

ថ្នាក់ដឹកនាំ​បុគ្គលិក​កម្មរ​របស់​ធនា​គារ​អេស៊ីលីដា​ទាំងអស់​បានលើកឡើង​ថា​«​ក្នុងឱកាស​គម្រប់​ខួប​៣០​នៃ​ការបង្កើត​ធនាគារ​អេស៊ីលីដា​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្លែងអំណរគុណ​និង​សំដែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ចំពោះ​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​គំនិត​ច្នៃប្រឌិត​ខ្ពស់​បានធ្វើឱ្យ​ធនាគារ​អេស៊ីលីដា​រីកចម្រើន​ជា​បន្តបន្ទាប់​ជា​ធនាគារ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ធនាគារ​ឌីជីថល​លើកកម្ពស់​ជីវភាព​បុគ្គ​លិ​ក​និង​កសាង​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ដើម្បី​តបស្នង​សងគុណ​គុណ​ដ៏​ថ្លៃថ្លា​យើងខ្ញុំ​សូម​ធ្វើការ​ប្ដេជ្ញាចិត្ត​បន្ត​ចូលរួម​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​ដើម្បី​បន្ត​រក្សា​និង​ធ្វើឱ្យ​ប្រសើរ​ថែមទៀត​នូវ​វប្បធម៌​ការងារ​ល្អ​ផូរផង់​របស់​ធនាគារ​អេ​ស៊ី​ដា​និង​យកចិត្តទុកដាក់​បំពេញ​តួនាទី​និង​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​និង​សីលធម៌​ខ្ពស់​ដើម្បី​ឈាន​សម្រេច​តាម​ទស្សនៈ​បេសកកម្ម​និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេស៊ីលីដា​»​។​

ជាក់ស្តែង​គិត ត្រឹម ថ្ងៃទី​៣១​ខែ ធ្នូ ឆ្នាំ​២០២១ ប្រាក់បញ្ញើសរុបរបស់​ធនាគារ​អេស៊ីលីដា​បានកើនឡើងដល់ប្រមាណ​៥.៥៣ ពាន់​លានដុល្លារ ខណៈប្រាក់កម្ចីសរុបកើនឡើងដល់ប្រហែល​៥.២៤​ពាន់លានដុល្លារ។ ធនាគារបានចេញប័ណ្ណ ឥណពន្ធ ចំនួន​១.៥១​លានប័ណ្ណ និងកម្មវិធី អេស៊ីលីដា ម៉ូបាល មានអ្នកចុះឈ្មោះប្រើប្រាស់ជាង ២ លាននាក់គិត ត្រឹម ចុងឆ្នាំ​២០២១​។​

លោកបណ្ឌិត អ៉ិន ចាន់នី បាន​បញ្ជាក់ថា​នៅក្នុង​កិ្ច​ច​ប្រជុំ​នោះបាន​ពិភាក្សាលើផែនការយុទ្ធសាស្ត្រ ចំនួន ១០ ចំណុច សំខាន់ៗ របស់ធនាគារ អេស៊ីលីដា​ ដើម្បី​អភិវឌ្ឍន៍​ធនាគារ​ឱ្យ​កាន់តែ​រីកលូតលាស់​បន្ថែមទៀត​ក្នុងនោះ​រួមមាន៖

ទី១) ផ្តោតទៅលើការសម្រិតសម្រាំងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់យើងឱ្យមានសភាពទន់ភ្លន់ខ្លាំងក្លា ហើយជ្រាប ចូលទៅក្នុងបណ្ត មហាជនគ្រប់មជ្ឈដ្ធានទាំងអស់ ទាំងជនបទ និងទីក្រុង។ យើងនឹងផ្សារភ្ជាប់ជាមួយនឹងអ្វីដែលយើង មានហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ជាមួយថ្នាក់តំបន់ដូចជាភ្ជាប់ជាមួយប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម សម្រាប់ ជំរុញការទូទាត់ឆ្លងប្រទេស ដែលបានធ្វើនៅក្នុងប្រទេសថៃរួចហើយដែរ ។​

ទី២) យើងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ធនាគារ ឱ្យស្របជាមួយយុទ្ធសាស្ត្រ គឺការយល់ដឹង ច្បាស់ ពីការបណ្តុះបណ្តាល ពីសហការីក្រោមបង្គាប់ ក៏ដូចជាអតិថិជនផងដែរ នៅក្នុងវិស័យឌីជីថលនេះ។​

ទី៣) យើងនឹងពិភាក្សាគ្នា ក្នុងការចាប់ដៃគូយុទ្ធសាស្ត្រ ដែលមានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ក្នុងវិស័យ​ដទៃ ទៀត​ដែល​យើងហៅថា សេវាហិរញ្ញវត្ថុ ដើម្បីកៀងគរប្រភពទុនរយៈពេលវែង សម្រាប់ផ្គត់ផ្គង់ការលូតលាស់វិស័យសហគ្រាសគ្រប់ខ្នាតទាំងអស់ ​ទាំងខ្នាតតូចបំផុត ខ្នាតមធ្យម និងខ្នាតសាជីវកម្ម។​

ទី៤) យើងផ្តោតជាសំខាន់ទៅលើការពិនិត្យមើលនៅក្នុងសម្ព័ន្ធ ដែលមានគ្រប់ទន្និន័យទាំងអស់ ដែលកំពុងរាយប៉ាយ ត្រូវចងក្រងវាឱ្យទៅជាប្រព័ន្ធតែមួយ។​ មានន័យថា នៅពេលដែលយើងចង់ស្វែងរកទន្និន័យមួយ មិនចាំបាច់ផ្នែកផ្សេង ទៅវាយបញ្ចូលទន្និន័យឡើងវិញនោះទេ គឺយកទន្និន័យតែមួយរួមគ្នាតែម្តង ដូចនេះនៅការិយាល័យកណ្តាល មាន មនុស្សតែ៣នាក់ទេ ដែលបម្រើសាខាទាំង២៦២សាខា។​

ទី៥) ជ្រើសរើសយកធនធានប្រើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យ​ក្នុងមនុស្សម្នាក់នឹងធ្វើការបានច្រើនមុខ ដែលយើង ហៅថាបង្កើនផលិតភាព និងផលិតផលនៃការងាររបស់ធនធានធនាគារ។​

​ទី៦) យើងនឹងបន្តអភិវឌ្ឍន៍ ដើម្បីឱ្យមាន​មុខងារច្រើនជាងនេះ សម្រាប់ដាក់ឱ្យ​អតិថិជនប្រើប្រាស់ ដែលសេវាទាំងនោះ មានចាប់តាំងពីក្នុងឆ្នាំ ២០១០ មកម្ល៉េះ ។​

​ទី៧) ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យ​វាក្លាយទៅជាប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្នាក់លេខ ១ ព្រោះថា សព្វថ្ងៃនៅប្រទេសកម្ពុជា មានតែមួយទេ ដែលមានមជ្ឈមណ្ឌលបឋម និងមជ្ឈមណ្ឌលមួយទៀត គេហៅថា data recovery សម្រាប់មានករណីដាច់ប្រព័ន្ធនោះ នឹងមានប្រព័ន្ធមួយទៀតចូលមកជំនួស នេះគឺយើងត្រូវអភិវឌ្ឍន៍វា។​

​ទី៨) យើងនឹងពង្រឹងស្ថានភាពរបស់យើង ដែលជាក្រុមហ៊ុនបោះផ្សាយតែមួយគត់ធនាគារក្នុងវិស័យ list-stick company ឱ្យមានវិសាលភាព ក្នុងការទូទាត់ និងធំធេងទូលំទូលាយ និងកាន់កាប់ផ្សារទូទាត់ធំ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។​

​ទី៩) យើងនឹងពិភាក្សាអំពីការលូតលាស់ និងកំណើនឥណទាន និងបញ្ញើរប្រាក់សន្សំ ក្នុងឆ្នាំ ២០២២ នេះ ។​

​ទី ១០) ធនធានរបស់ធនាគារទាំងអស់ ឱ្យ​គាត់យល់ដឹងយ៉ាងទូលំទូលាយ ក្នុងការគាំទ្រសេចក្តីត្រូវការរបស់អតិថិជន គ្រប់ផ្នែក នៅពេលអតិថិជនដាក់ពាក្យក្នុងការប្រើសេវាសព្វ​បែបយ៉ាងរបស់ធនាគារយើងនឹងបម្រើអតិថិជនដោយរលូន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម