ព័ត៌មានជាតិ
ខេត្តតាកែវ មានតំបន់ទេសចរណ៍ចំនួន១០កន្លែង ដែលមានសក្តានុពលទាក់ទាញខ្លាំង
ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ លោក ឈូក ប៊ុនថន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន “ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ថា នៅទឹកដីខេត្តតាកែវ មានតំបន់ទេសចរណ៍ចំនួន ១០ កន្លែង ដែលមានសក្តានុពល និងកំពុងទាក់ទាញភ្ញៀវទេចរណ៏យ៉ាងខ្លាំង។

តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ ភ្នំដា ជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ភ្នំជីសូ ជាតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ទន្លេបាទី ភ្នំតាម៉ៅ ភ្នំខ្លែង ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ភ្នំជីរពេជ្រ ជាតំបន់រមណីយដ្ឋានទេសចរណ៍ សិប្បនិមិត្ត ជ្រោះផ្អោង ជារមណីយដ្ឋានធម្មជាតិ ដែលតំបន់នេះដំបូងឡើយល្បីអំពីត្បូង កំពូលពេជ្រ ជារមណីយដ្ឋាន ធម្មជាតិកែច្នៃ ស្ថិតនៅក្នុងឃុំត្រពាំងក្រញូងស្រុកត្រាំកក់ ត្រីមាស ស្ថិតនៅក្នុងឃុំត្រពាំងក្រញូងស្រុកត្រាំកក់ដូចគ្នា ភ្នំពុទ្ធគិរី ឬហៅថាភ្នំព្រះច្រើន។

របាយការណ៍របស់ក្រុមប្រឹក្សាខេត្តបានឲ្យដឹដែរថា ខេត្តតាកែវមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើនកន្លែង។
ក្នុងនោះប្រាសាទបុរាណមិនទាន់បានរៀបចំស្តារ និងអភិវឌ្ឍន៍ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ចំនួន០២កន្លែង សារមន្ទីរមាន០២កន្លែង មណ្ឌលកម្សាន្តមានមួយកន្លែង និងមណ្ឌលឧក្រិដ្ឋកម្មចំនួន០១កន្លែង៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


