Connect with us

ព័ត៌មានជាតិ

ស្វែងយល់! មកស្គាល់ភូមិសាស្រ្តខេត្តតាកែវ ជាខេត្តជាប់ព្រំដែនជាមួយវៀតណាម

បានផុស

នៅ

ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានប្រវែង៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។

ខេត្តតាកែវ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូង ខាងកើតជាប់ និងប្រទេសវៀតណាម។ ស្ថានភាពផ្ទៃដីមានលក្ខណៈវាលទំនាប និងដីខ្ពស់ជាប់ជួរភ្នំ។  ខេត្តនេះ មានផ្ទៃដីសរុបចំនួន៣.៧៥៤,៤៣គ.ម២ រដ្ឋបាលដែនដីចែកចេញជា៩ស្រុក ១ក្រុង និង៩៧ឃុំ ៣សង្កាត់១.១២១ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន១.០៤២.១២៤នាក់ ស្រី ៥៣៥.៦៩៩នាក់  ក្នុងនោះអា យុ១៨ឆ្នាំឡើងមានចំនួន ៦៧១.៨៨៨នាក់  ស្រី ៣៤៨.៩៣៩នាក់  ស្មើ នឹង ២២៧.៧១៧គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តតាកែវ ពឹងផ្អែកលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងនេសាទ ជាលក្ខណៈគ្រួសារព្រមទាំងប្រកបអាជីវកម្មផ្សេងៗទៀត។ ជាមួយគ្នានេះ សេដ្ឋកិច្ច និងសក្ដានុពលខេត្តតាកែវ ក៏បានពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។ ខេត្តតាកែវ មានសណ្ឋាគារចំនួន០២កន្លែង មាន៦០បន្ទប់ ផ្ទះសំណាក់ចំនួន១១១កន្លែង មាន១.៦៦០បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១១២កន្លែង ហាងខារ៉ាអូខេចំនួន៦៤កន្លែង មាន២៣២បន្ទប់ កន្លែងម៉ាស្សាចំនួន ០៤កន្លែង មាន១៩បន្ទប់ ក្លឹបកម្សាន្តចំនួន ០១កន្លែង ហាងកាហ្វេចំនួន ២០កន្លែង និងបន្ទប់ជួលចំនួន ៤២កន្លែង។

ឆ្នាំ២០២០ នៅខេត្តតាកែវ មានភ្ញៀវទេសចរចូលទៅទស្សនា សម្រាកស្នាក់នៅ លំហែកម្សាន្ត ចំនួន៦៩៤.១៧៥នាក់ ធៀបនឹងឆ្នាំ២០១៩ មានចំនួន ១.២៧៤.៦៥០នាក់ ថយចុះ៤៥,៥៣ ភាគរយ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦៨៩.៥១៩នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន ១.២៥៩.៨៩១នាក់ ថយចុះចំនួន ៤៥,២៧ ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន៤.៦៥៦នាក់ ធៀបនឹងឆ្នាំ២០១៩ មានចំនួន១៤.៧៥៩នាក់ ថយចុះ ៦៨,៤៥ ភាគរយ។

ខេត្តតាកែវ មានសន្តិភាព ស្ថេរភាពនយោបាយ ជាសសរស្តមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ វិនិយោគិន អ្នកទេសចរជាតិ អន្តរជាតិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា យុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ដែលជះឥទ្ធិពលក្នុងការអភិវឌ្ឍន៍៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៥ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម