ព័ត៌មានជាតិ
អាជ្ញាធរថៃឃាត់ឈ្មួញដឹកសាច់ និងឆ្អឹងជំនីជ្រូក ខុសច្បាប់នៅក្បែរព្រំដែនដុតកម្ទេចចោល
កម្លាំងជំនាញថៃ បានឃាត់រថយន្តកុងតឺន័រមួយគ្រឿង បន្ទាប់ពីរថយន្តនោះបានឆ្លងស្ពានមិត្តភាពថៃ-ឡាវ ( ស្ពានទី២ ) ឆ្ពោះចូលទៅក្នុងប្រទេសថៃ កាលពីព្រលប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចរកឃើញ នៅក្នុងរថយន្តមានសាច់ និងឆ្អឹងជំនីជ្រូក សរុបប្រមាណ ២៤ តោន បើគិតជាទឹកប្រាក់ប្រហែល ៦ លានបាត ដោយសាច់ជ្រូកទាំងនេះ គ្មានច្បាប់អនុញ្ញាតក្នុងការនាំចូល និងគ្មានការឆ្លងកាត់ត្រួតពិនិត្យពីជំនាញបសុពេទ្យឡើយ។ ហេតុដូច្នេះក្រសួងកសិកម្មបានសម្រេចធ្វើការដុតកម្ទេចចោលទាំងអស់ ដោយឡែកអ្នកបើកបរ ដែលពាក់ព័ន្ធ យោងតាមផ្លូវច្បាប់ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ មិនលើសពី ២ សែនបាត។
ជុំវិញរឿងរ៉ាវទាំងអស់នេះ ក្រសួងកសិកម្មថៃ បានចាត់កម្លាំងចុះសហការជាមួយមន្ត្រីបសុសត្វ និងមន្ត្រីការពារព្រំដែន គ្រប់ច្រកល្ហក ឈរជើង២៤ម៉ោង ដើម្បីឃ្លាំមើលករណីណាដែលមានការសង្ស័យ។
សូមបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ គេសង្គេតឃើញថា សាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសថៃ បានហក់ឡើងថ្លៃយ៉ាងខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋថៃមួយចំនួន ងាកមកបរិភោគសាច់ក្រពើជំនួសវិញ ដោយសារតែសាច់ក្រពើមានតម្លៃថោក។ អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


