Connect with us

ព័ត៌មានជាតិ

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

បានផុស

នៅ

រតនគិរី ៖ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ ឃុំ សេរី​មង្គល និង​ឃុំ ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​រមណីយដ្ឋាន​អន្លុង​អភិរក្ស​អេកូ​ទេសចរ​ណ៍ ស្ថិតនៅ​ក្នុងភូមិ​៥ (​សង្គម​) ឃុំ​ត្រពាំង​ច្រេស ដើម្បី​ពឹងពាក់​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​ឲ្យ​ជួយ​ផ្សព្វផ្សាយ ពាក់​ព័​ន្ធ​ករណី​ការដាក់​ដេញថ្លៃ​ទូកដ​ចំឡង​ឆ្លង​ទន្លេស្រែពក​សំរាប់​ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​មិនមាន​ត​ន្លា​ភាព​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ចិកា​ឆ្នាំ​២០២១​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ​បាន​អះអាងថា ការដាក់​ដេញថ្លៃ​របស់​អាជ្ញាធរ​មិនមាន​តម្លាភាព ពួកគាត់​ដាក់​ការសង្ស័យថា (​ចង​មុង​ដេញថ្លៃ​)​។​ កំពង់ចម្លង​ថ្មី​ធ្វើ​ចំណុច​អន្លុង​អភិរក្ស បង្ក​ផល​ប៉ះពាល់​ដល់​មច្ឆា​ជាតិ​(​ត្រី​មេ​ពូជ​ពង​កូន​ជាដើម​)​។

មានការ​ប្រើប្រាស់​ពាក្យសំដី​អ​សីល​ធម៌​ពី​មន្ត្រីនគរបាល​មួយរូប​ដែល​ទើប​ឡើង​កាន់ដំណែង​ជា​អធិការ​ស្រុក​កូន​មុំ ដែល​គេ​ស្គាល់ឈ្មោះ ផាង ប៉ែត ថា​បាន​គំរាម​កំហែង កូនប្រុស​លោកស្រី ឈិន យ៉េ​ង អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​៥(​សង្គម​) ជា​ម្ចាស់​ទូកដ​ចម្លង​នោះ​ថា បើ​នៅ​ធ្វើ​សកម្មភាព​ឆ្លង​ដរ ដដែល លោក និង​យក​អាត្រាក់​មក​អូស​យក​ទូក​ទៅ​ទុក​នៅ​សាលាស្រុក ហើយ​និង​ឃាត់ខ្លួន​កូន​ប្រុស​គាត់​ថែមទៀត​។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ​អាជីវកម្ម​ចម្លង​ទូកដរ​ឆ្លងទន្លេ​ពី​ភូមិ ទៅ​ត្រើយម្ខាង​នេះ​រាប់សិប​ឆ្នាំ​មកហើយ តាំងពី​ពុំទាន់​មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច អា​ទ្រី​កូ​ហ័ង​អញ់​យ៉ា​ឡាយ​ដាំចេក​អំបូង​ក្រហម មកម្ល៉េះ ខ​ណះ​ទទួលបាន​លិខិត​ប្រកាស​ឲ្យ​បិទ​ទូកដរ​ពួកគាត់​ដូច​បំបែក​ឆ្នាំងបាយ​អញ្ចឹង មានការ​ភ្ញាក់ផ្អើល​និង​ក្តៅក្រហាយ​ចិត្ត​យ៉ាងខ្លាំង សូម្បីតែ​លោក​មេឃុំ​សេរី​មង្គល​(​លោក នូ មុ​ិ​ង​) និង​លោក មេឃុំ​ត្រពាំង​ច្រេស​(​ង៉ែត សុភឿន​)​ក៏​ពុំបាន​ជ្រាប​ពី​សេចក្តីជូនដំណឹង​នៃ​ការដាក់​ដេញថ្លៃ​ចម្លង​ទូកដរ​ខាងលើ នេះ​ផងដែរ​។​

ដោយ​សុខៗ​ស្រាប់តែ​លេច​លិខិត​មួយ​ច្បាប់​ចេញពី​រដ្ឋបាល​ស្រុក​កូន​មុំ លេខ​០០២/២២​ស​.​ជ .​ណ ស្តីពី​ការ​ផ្អាក​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​កំពង់ចម្លង​ទាំងអស់​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ច្រេស និង​ឃុំ​សេរី​មង្គល​ស្រុក​កូន​មុំ ដោយ​យោង​លិខិត​លេខ​៣៩៨/២១​សជណ​ស្តីពី​ការដេញថ្លៃ​ភា​ស៊ី​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តរតនគិរី សម្រាប់ធ្វើ​អាជីវកម្ម​ប្រចាំឆ្នាំ​២០២២ របស់​មន្ទីរ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​រដ្ឋបាល​ខេត្តរតនគិរី​។​

ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ដេញថ្លៃ​កំពង់ចម្លង​ដរ​នោះ​ប្រជា​សហគមន៍​អះអាងថា ធ្វើឡើង​ដោយ​ស្ងៀមស្ងាត់ បិទ​ព័ត៌មាន​មិន​ឲ្យ​ពួកគាត់​ចូលរួម​ក្នុងការ​ដេញថ្លៃ​នោះឡើយ ដោយ​លទ្ធផល​សម្រេច​ប្រគល់​ទៅ​ឈ្មោះ ផាង សារី អ្នក​រស់នៅ​ក្រុង​បាន​លុង​ឲ្យ​ធ្វើ​អាជីវកម្ម​ចម្លង​ដរ​ផ្តាច់មុខ​តែម្នាក់ឯង​រយៈពេល​១​ឆ្នាំ ក្នុងស្រុក​កូន​មុំ​មួយ​នេះ​ទាំងមូល​។ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២​នេះ​តទៅ​។

អត្ថន័យ​នៃ​លិខិត​រដ្ឋបាល​ស្រុក​កូន​មុំ​ដដែល​នោះ​ក៏បាន​បញ្ជាក់​ជូនដំណឹង​ដល់​លោក​មេឃុំ​ទាំងពីរ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​ពី​ព័​ត៌មាន​នេះ ទូលំទូលាយ ជាពិសេស​ត្រូវ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ពួកគាត់​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ស្រុក​កូន​មុំ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ ចុះហត្ថលេខា​ពី​អភិបាលស្រុក​កូន​មុំ លោក សេក ហៃ​។

សេចក្តី​ជូនដំណឹង​១​សន្លឹក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ទាំងពីរ​ឃុំ កើតទុក្ខ​ពុំ​សុខចិត្ត ដេក​ពុំ​លក់​បក់​មិន​ល្ហើយ មិន​ទទួលយក មិន​ឯកភាព​នៃ​ការ​ដេញថ្លៃ​មិន​ប្រក្រតីភាព​បែបនេះ​ឡើយ​ហាក់បីដូចជា​កំពុង​ដុត​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​ចោល​អញ្ចឹង​។ បង្ក​ឲ្យ​ផ្ទុះ​ការ​តវ៉ា​យ៉ាងខ្លាំង នាំគ្នា​ធ្វើលិខិត​ផ្តិត​មេដៃ​ស្នើសុំ​ទៅ​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត រតនគិរី ឯកឧត្តម ញ៉ែម សំអឿន មេត្តាជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផង ដោយ​សំណូមពរ​៖

​សូម​មិន​ឲ្យ​មានការ​ដេញថ្លៃ​ទូកដរ​ទាំងពីរ​ឃុំ​នេះ​ផ្តាច់មុខ​អញ្ចឹង ដោយសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចែករំលែក​គ្នា​អាស្រ័យ​ផល​លើ​ទូកដរ​នេះ​តាំងពីដើម​មក​។

សូម​បញ្ជាក់​ជូន​ថា ​ទូកដរ​ចម្លង​នៅក្នុង​ឃុំ​ទាំងពីរ​សព្វថ្ងៃ​នេះ​សរុប​មាន​៤​កន្លែង កំពុង​ធ្វើចរាចរ​ណ៌​ក្នុងនោះ រួមមាន​៖ ​ឃុំ​សេរី​មង្គល មាន​កំពង់ចម្លង​ចំនួន​១ នៅ​ចំណុច​ភូមិ​ស្រែ​ពក​ធំ ដែល​មាន​ម្ចាស់​ទូកដរ​ចម្លង​រាល់ថ្ងៃ ម្នាក់​គឺ​៖ ឈ្មោះ ថា​ត់ ស៊ុន ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ​។ ឃុំ​ត្រពាំង​ច្រេស​: មាន​កំពង់ចម្លង​ចំនួន​៣ ស្ថិតនៅ​ក្នុងភូមិ​៥(​សង្គម​) ដែល​ម្ចាស់​ទូកដរ រួមមាន ៖

​ទី​១-​ឈ្មោះ ឈិន យ៉េ​ង ភេទ​ស្រី អាយុ៥៧​ឆ្នាំ​។ (​ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់ចោល​)

​ទី​២-​ឈ្មោះ ណ​យ ស្រី​មួយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។ និង​ ​ទី​៣-​ឈ្មោះ ជួប ធា​រី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​។ ពួកគាត់​សុទ្ធតែ​រស់នៅ​ក្នុងភូមិ​៥​សង្គម​នេះ​ផ្ទាល់​តែម្តង​។

​ពួកគាត់​បានលើកឡើង​ថា បើ​អាជ្ញាធរ​រៀបចំ​ឲ្យ​មានការ​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាងណា​នោះ គឺ​មិន​ជំទាស់​ឡើយ​សូម​ឯកភាព​ទាំងស្រុង​ដោយ​នៅក្នុង​១​ឆ្នាំ ត្រូវ​បង់​ចំនួន​ប៉ុន្មានៗ​ម៉ឺន​សែន​លាន​នោះ​ទៅតាម​លទ្ធភាព​។ ពួកគាត់​បន្ថែម​ទៀតថា បើ​អភិ​វ​ឌ្ឍ​ន៍​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ការ​រីកចម្រើន​នោះ​ពួកគាត់​ពុំ​ជំទាស់​នោះឡើយ ប៉ុន្តែ​សូមកុំ​អភិ​ឌ្ឍ​ន៍​ឲ្យ​ប្រជាពលរដ្ឋ​ទឹកភ្នែក​ទឹកសំបោរ​ដោយសារតែ​អាហារ​បី​ពេលនោះ​បែបនេះ​ឲ្យ​សោះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម