ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងការងារ កំពុងស្តាប់សំណូមពរកម្មករ-និយោជិត ក្រុមហ៊ុនភីវី ដើម្បីរកដំណោះស្រាយសមស្របបញ្ចប់ករណីតវ៉ា
នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រី នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ដឹកនាំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពររបស់កម្មករ-និយោជិត នៃក្រុមហ៊ុនភីវី អ៊ិនដាសស្ទ្រី (PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះ ដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៧ តុលា នេះ។


លោកបានលើកឡើងថា សំណូមពររបស់កម្មករ-និយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាពរបស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាបាននូវសុខដុមនីយកម្មក្នុងសហគ្រាសរវាងនិយោជិត និងនិយោជក ដែលជាការចង់បានរបស់រាជរដ្ឋាភិបាល។


ជាមួយគ្នានេះ អ្នកនាំពាក្យដដែល រូបនេះ ក៏បានអំពាវនាវឱ្យកម្មករ-និយោជិត និងនិយោជក បន្តជឿជាក់លើការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាល៕



-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


