Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ សន្យា នឹងនាំសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ ក្រោយពលរដ្ឋតំបន់រុនតាឯក ជាង ២ ពាន់នាក់ តវ៉ាករណីបាត់សាច់ប្រាក់ក្នុងប័ណ្ណក្រីក្រ

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ០០០ នាក់ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​បរិវេណ​ផ្សារ​រុន​តា​ឯក ដើម្បី​តវ៉ា​ករណី​បាត់បង់​សាច់ប្រាក់​ក្នុង​ប័ណ្ណ​សមធម៌ ឬ ប័ណ្ណ​ក្រីក្រ អស់​មួយ​ចំនួន​ធំ ដោយ​មិន​ដឹង​មូលហេតុ។ ក្នុង​នោះ ចំពោះ​ករណី​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​សន្យា​ថា នឹង​នាំ​សំណូមពរ​នេះ ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៤ ម្សិលមិញ មាន​ករណី​ផ្ទុះ​ការ​តវ៉ា​មួយ​ស្ថិត​នៅ​ចំណុច​ផ្សារ​រុន​តា​ឯក ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ០០០ នាក់ ដែល​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​លំនៅឋាន​ធ្លាប់​តាំងនៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​ក្នុង​ក្រុង​ថ្មី​ឈ្មោះ«ក្រុង​រុន​តា​ឯក តេ​ជោ​សែន» បាន​លើក​គ្នា​តវ៉ា​រឿង​ប័ណ្ណ​សមធម៌ (ប័ណ្ណ​ក្រីក្រ​) បន្ទាប់ពី​ទទួល​អនុក្រឹត្យ​ថ្មី លេខ ៣៧១ អនក្រ​.​កប ចុះហត្ថលេខា​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២៣ ស្ដីពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ ៨៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២០ ស្ដីពី​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កំឡុង​ពេល​ប្រយុទ្ធ​ជំងឺ​កូវីដ-១៩ ពី​ការ​ផ្សព្វផ្សាយ​របស់​លោក​មេឃុំ។

ដោយឡែក​ប្រជាពលរដ្ឋ​មកពី​ឃុំ​ពាក់​ស្មែង ស្រុក​អង្គរធំ ក៏បាន​លើក​ឡើង​ដែរ​ថា «សម្រាប់​ខ្ញុំ​យល់​ហើយ នៅឡើយ​តែ​ពលរដ្ឋ​ដែល​ខ្វះ​ការ​យល់ដឹង ទើប​ពួកគាត់​នៅ​មាន​កម្រិត​ទាប ធ្វើ​ឲ្យ​វា​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ពន្យល់​គាត់​បន្ថែម។ បើ​ចេញ​តែ​សេចក្ដីប្រកាស​ឲ្យ​ពួកគាត់​អាន​ម៉េច​នឹង​យល់​បាន។ មាន​ន័យ​ថា ពលរដ្ឋ​ដែល​មិន​មាន​ចែង​ក្នុង​លេខ​រៀង​ចាប់ពី​លេខ ២ ដល់​លេខ ៥ បាន​តែ​តម្លៃ​ក្បាល​ប័ណ្ណ ១២ ម៉ឺន​រៀល ហ្នឹងឯង​…»។

យ៉ាងណាមិញ ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​មក​តវ៉ា​នោះ ក៏បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​មកពី​មាន​ការ​ប្រែប្រួល​ប្រាក់​ឧបត្ថម្ភ កំឡុង ៣ ខែ​ចុងក្រោយ គឺ ចាប់ពី​ខែ​មករា ដល់ ខែ​មីនា ឆ្នាំ ២០២៤ ក្រោយពី​មាន​ការ​ផ្សព្វផ្សាយ​គោលការណ៍​រាជរដ្ឋាភិបាល និង​ការ​ចែក​ខិតប័ណ្ណ​របស់​មេឃុំ​-​ចៅសង្កាត់ មេភូមិ ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​រួចមក។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ យល់​ឃើញ​ថា ប្រាក់​ពួកគាត់​ទទួល​បាន គឺជា​ការ​ដោះដូរ​លំនៅឋាន​ពី​តំបន់​អង្គរ ទៅ រុន​តា​ឯក។ ក្នុង​នោះ អត្ថប្រយោជន៍​ដែល​ពួកគាត់​ត្រូវ​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល ១០ ឆ្នាំ ដោយ​មិនមែន​គិត​ថា ទទួល​ពី​កម្មវិធី​កូវីដ​-១៩ និង​សុពលភាព​ប័ណ្ណ​សមធម៌​នោះ​ទេ។

ជាមួយ​គ្នា​នេះ ក្រុម​ប្រជាពលរដ្ឋ​ខាង​លើ ក៏បាន​សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល នៅតែ​បន្ត​ឧបត្ថម្ភ​ជា​បន្ត​ទៀត​ទៅតាម​ប្រាក់​ដែល​ពួកគាត់​ទទួល​បាន​ដូច​ប្រចាំខែ​កន្លងមក នៅ​ដដែល ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​អាជីវកម្ម​នានា​នៅ​ទីក្រុង​ថ្មី​មួយ​នេះ និង​ជាពិសេស​នៅ​ជាប់​បំណុល​ធនាគារ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​បាន​ជម្រាប​ជូន​សាធារណជន​ដែរ​ថា កាលពី​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៤ ក្រុម​ការងារ​ចម្រុះ​ដោយ​មាន​តំណាង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង យុវ​នីតិសម្បទា តំណាង​រដ្ឋបាល​ខេត្ត និង​អ្នក​ពាក់ព័ន្ធ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​តាំង​ទីលំនៅ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដើម្បី​ស្ដាប់​សំណូមពរ​របស់​​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​សាច់ប្រាក់។ ជាមួយ​គ្នា​នេះ ក្រុមការងារ​ចម្រុះ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អំពី​គោល​នយោបាយ និង​ការ​កែសម្រួល​លើ​ការ​ឧបត្ថម្ភ​សាច់ប្រាក់ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ ៨៨ អនក្រ​.​បក ចាស់ និង​អនុក្រឹត្យ​លេខ ៣៧១ អនក្រ​.​បក​ថ្មី ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ២០២៣។ បន្ទាប់ពី​បាន​ទទួល​សំណូមពរ​ខាង​លើ ក្រុមការងារ​ចម្រុះ ក៏​ជូន​ដំណឹង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា រដ្ឋបាល​ខេត្ត នឹង​ធ្វើ​របាយការណ៍​ជូន រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ ហើយ​ជូន​ដំណឹង​មកកាន់​ពលរដ្ឋ​វិញ ឲ្យ​ឆាប់រហ័ស ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ពី​រាជរដ្ឋាភិបាល៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទី មុន

សមត្ថកិច្ចឃាត់ខ្លួន យុវជនប្រុសស្រី៣នាក់ ករណីហិង្សាបង្ករបួសស្នាម នៅខណ្ឌទួលគោក

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាបន្តធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់ ខណៈកម្ពស់ទឹករលកនៅតំបន់សមុទ្រ អាចកើតមានដល់ ២,៥០ ម៉ែត្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្តកោះកុង បំផុសស្មារតី​កៀងគរ​សមាជិក​បក្ស​ប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្មេង​ទំនើង​២​ក្រុម​នៅ​ក្នុង​ប៉ោយប៉ែត​បើកឆាក​ប្រយុទ្ធ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន៨​នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើតាមដងផ្លូវឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំខាងមុខ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន

ព័ត៌មានជាតិ២០ ម៉ោង មុន

គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាម​លើ Facebook ភ្លាមៗ

សន្តិសុខសង្គម២០ ម៉ោង មុន

តំណាងអយ្យការចោទបុរសយកកាំភ្លើងបាញ់ពោះខ្លួនឯង ពីបទប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បុរស បារាំង ម្នាក់ជម្នះកែប្រែ​រាងកាយ​ដូច​មនុស្ស​ក្រៅ​ភព មិនខ្វល់អ្នករិះគន់

Sokha Hotels

ព័ត៌មានពេញនិយម