សន្តិសុខសង្គម
ប្រជាពលរដ្ឋដែលចាញ់បោកលោកហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាសបានជួបប្រមូលផ្តុំគ្នាតវ៉ាជាថ្មី
ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយនាក់ដែលចាញ់បោកលោកហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសបាននាំគ្នាជួបប្រមូលផ្តុំជាថ្មីដើម្បីទាមទារប្រាក់ត្រឡប់មកវិញបន្ទាប់ពីទទួលដំណឹងថាក្រុមហ៊ុននិងកាត់ដីឲ្យពួកគាត់វិញ។

យោងតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ការជួបប្រមូលផ្ដុំនេះ ដោយប្រជាពលរដ្ឋដែលរងគ្រោះបានលើកគ្នាទៅស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅ ភូមិ ត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ៤០០ទៅ ទៅ៥០០នាក់ បានមកពីគ្រប់ទិសទីជួបប្រមូលផ្តុំគ្នានៅមុខស្នាក់ការក្រុមហ៊ុនបន្ទាប់ពីទទួលដំណឹងថា ក្រុមហ៊ុនសន្យា និងកាត់ដីឱ្យពួកគាត់តែប្រជាពលរដ្ឋមិនព្រម។

នៅក្នុងការជួបប្រមូលផ្ដុំនេះដែរ តំណាងក្រុមហ៊ុន ក៏បានចេញមុខមកជួបដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្យាថា ទី១ ក្រុមហ៊ុននឹងលក់ដីរបស់ខ្លួន២៣ហិតតា សងប្រជាពលរដ្ឋវិញ ,ទី២.ក្រុមហ៊ុននឹងកាត់ដីជួនប្រជាពលរដ្ឋតែឱ្យប្រជាពលរដ្ឋហើយទុកពេលឱ្យក្រុមហ៊ុនរយៈ៣ឆ្នាំក្រុមហ៊ុនទិញវិញក្នុងតម្លៃដើមក្នុង១ឡូតិ៍តម្លៃ១៥០០០ដុល្លារ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋមិនទទួលយកនូវការសន្យារបស់ក្រុមហ៊ុនទៀតឡើយដោយចាត់ទុកថាការសន្យានេះ គឺជាការបោកប្រាស់ព្រោះរយៈពេលកន្លងមកក្រុមហ៊ុនតែងតែសន្យាខ្យល់ថានឹងដោះស្រាយជូនប្រជាពលរដ្ឋរហូតមក។

តាមប្រជាពលរដ្ឋឱ្យដឹងទៀតថា ពីកំឡុងឆ្នាំ២០២១ ឆ្នាំ២០២២ពួកគាត់រាប់ពាន់គ្រួសារបាននាំគ្នាមកទិញដីរបស់ក្រុមហ៊ុនពិភពដីមាសនេះ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺក្នុងមួយឡូតិ៍១៥០០០ដុល្លារហើយនៅក្នុងការទិញដីជិតទៀតសោត គឺបានការប្រាក់បីភាគរយជាហេតុធ្វើឱ្យពួកគាត់បានយកប្លង់ដីនិងផ្ទះទៅដាក់ធានាគារ ដើម្បីយកលុយមកទិញដីពីក្រុមហ៊ុនបានការប្រាក់និងខ្លះទៀតយកលុយទៅដាក់ឱ្យក្រុមហ៊ុនដើម្បីយកការក៏មានដែរ តែទីបំផុតបានការតែប៉ុន្មានខែបាញ់បោកអស់ទាំងការនិងដើម។ បន្ទាប់ពីមានភាពចម្រុងចម្រាស់គ្នាខាងក្រុមហ៊ុននិងប្រជាពលរដ្ឋសន្យាថានឹងជួបដោះស្រាយគ្នាបន្តទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានអាជ្ញាធរដឹងឮ។

គួរបញ្ជាក់ថា លោកហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងកងអង្គរក្ស១៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលារសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធ បានប្រើហិង្សាមកលើសមត្ថកិច្ច។
ការឃាត់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋ បានផ្ទុះការតវ៉ា ដុតកង់រថយន្ត ដើម្បីទាមទារប្រាក់ ដែលពួកគាត់ទិញ ដី នោះ ត្រឡប់មកវិញ ខណៈពេលដែលក្រុមហ៊ុន ខានបង់ការប្រាក់តាមកិច្ចសន្យារយៈពេល៥ខែ( ទិញ ដីមានការប្រាក់)មកហើយ។ កាលនោះ បន្ទាប់ជួប ប្រមូលផ្តុំតវ៉ានៅវេលារសៀល ប្រជាពលរដ្ឋ ក៏បាននាំគ្នា ដុតកង់រថយន្តដើម្បីទទូចឱ្យ លោកចេញមុខ មកដោះស្រាយ។

ខណៈនោះ សមត្ថកិច្ច ខណ្ឌព្រែកព្នៅ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅអន្តរាគមន៍ និងសាកសួរ ម្ចាស់ក្រុមហ៊ុន ហើយត្រូវបានអង្គរក្សរារាំង ប្រើហិង្សាវាយមកលើសមត្ថកិច្ចបណ្តាលឱ្យរងរបួស ហើយត្រូវបានកម្លាំងសមត្ថកិច្ច ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់គំរាម និងឃាត់កងអង្គរក្សាបានជាបន្តបន្ទាប់ចំនួន១៣នាក់។

បន្ទាប់ពីឃាត់ខ្លួនទៅសាលាដំបូង រាជធានីភ្នំពេញជាប់គុករយៈពេលប្រមាណ៣ខែនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ បានដោះលែវិញហើយប្រជាពលរដ្ឋ បន្តនាំគ្នាតវ៉ារហូតមកដើម្បីទាមទារប្រាក់ត្រឡប់មកវិញក្រុមហ៊ុនចេះតែសន្យាខ្យល់រហូតមក៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


